ទំនាក់ទំនងរវាងវៀតណាមនិងមីយ៉ាន់ម៉ាអភិវឌ្ឍន៍កាន់តែពេញលេញនិងស៊ីជំរៅ

(VOVWORLD) - ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc លោកស្រី Daw Aung San Suu Kyi ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសនិង រដ្ឋមន្រ្តីខុទ្ទកាល័យប្រធានាធិបតីសាធារណៈរដ្ឋសហព័ន្ធ មីយ៉ាន់ម៉ា នឹងអញ្ជើញ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៩ដល់ទី២០ មេសា។
ទំនាក់ទំនងរវាងវៀតណាមនិងមីយ៉ាន់ម៉ាអភិវឌ្ឍន៍កាន់តែពេញលេញនិងស៊ីជំរៅ - ảnh 1 (រូបថត៖ VOV)

ដំណើរទស្សនកិច្ចលើកនេះរបស់លោកស្រី Daw Aung San Suu Kyi មិន ត្រឹមតែជួយពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់នូវទំនាក់ទំនងសហប្រតិបតិ្តការលើគ្រប់វិស័យ ហើយបង្កើត ថែមទៀតនូវមូលដ្ឋានដ៏រឹងមាំដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយឲ្យអភិវឌ្ឍន៍កាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃទៀតផង។  

       ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងទីប្រឹក្សារដ្ឋលោកស្រី Daw Aung San Suu Kyi នឹងជួបចរចាទ្វេភាគី ហើយ ថ្នាក់ដឹកនាំទាំងពីររូបនេះនឹងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗ។ ភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគីលើគ្រប់ វិស័យ ព្រមទាំងផ្លាស់ប្ដូរទស្សនៈអំពីបញ្ហានានាក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ