ទំនាក់ទំនងរវាងអាមេរិកនិងអាស៊ានកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ
(VOVWORLD) -វិទ្យាស្ថានអាមេរិក - អាស៊ី (USAI) ទើបតែប្រារព្ធពិធីស្វាគមន៍ ឆ្នាំថ្មីប្រពៃណីវៀតណាម (ឆ្នាំច-សំរឹត្ធស័ក២០១៨) ដោយមានការ ចូលរួម មន្រ្តីរដ្ឋាភិបាល សមាជិកសភាអាមេរិក អង្គការ អង្គភាព អាជីវកម្ម និងតំណាងបណ្តាប្រទេសជាសមាជិកអាស៊ីជាច្រើនរូបទៀត ។
ក្នុងសុន្ទរកថាបើកពិធីនេះ ប្រធានវិទ្យាស្ថាន អាមេរិក - អាស៊ី លោក Glen Lau Kee បានសំដែងនូវកិត្តិយសដោយបានប្រារព្ធពិធីអំណរ បុណ្យចូលឆ្នាំថ្មី (គិតតាមប្រតិទិនចន្ទគតិ) ដើម្បីតភ្ជាប់អាមេរិក ជាមួយមិត្តភ័កិ្តនៅអាស៊ី។ លោក Kee បានអះអាងថា តួនាទីរបស់ អាស៊ីចំពោះ សហរដ្ឋអាមេរិកនិង វិទ្យាស្ថានអាមេរិក - អាស៊ីនឹងតែងតែ ប្តេជ្ញាចិត្តជំរុញទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជនអាមេរិកជាមួយ អាស៊ី។
ទំនាក់ទំនងរវាងអាមេរិកនិងអាស៊ានកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ |
ថ្លែងមតិក្នុងពីធីនេះដែរ លោក Pham Quang Vinh ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអាមេរិក បានវាយតំលៃខ្ពស់ ចំពោះ ទំនាក់ទំនង សហប្រតិបត្តិការ រវាងអាមេរិក និង អាស៊ី ក្នុងនោះ មានអាស៊ាន ដែលបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យជាច្រើនរួមចំណែកយ៉ាងជាក់ ស្តែងក្នុងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់។ លោក Pham Quang Vinh បានអប់អរសាទរ ចំពោះការរួមចំណែកដ៏សំខាន់ របស់វិទ្យាស្ថាន អាមេរិក - អាស៊ី និងជឿជាក់ថា វិទ្យាស្ថាននេះ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថានទូតអាស៊ាននានា និង អាស៊ី ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និង អាស៊ីកាន់តែរីកចម្រើនយ៉ាងខ្លាំងថែមទៀត។
លោក Pham Quang Vinh ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអាមេរិក |
សូមបញ្ជាក់ថា ក្នុងថ្ងៃដដែល នៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Washington D.C លោក Pham Quang Vinh បានជួបពិភាក្សា ជាមួយ លោក Kelly McKeague នាយកស្ថាប័នស្វែងរកអ្នកទោសនិងជន បាតខ្លួនរបស់ក្រសួងការពារជាតិអាមេរិក។ ក្នុងជំនួបនេះ លោក Pham Quang Vinh បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរួម នៃប្រទាំងទាំងពីរ ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យ មនុស្សធម៌ និងការពុះពារនូវផលវិបាកសង្គ្រាម។
លោក Mc Keague បានឲ្យដឹងថថា លោកនឹងមកបំពេញ ទស្សនកិច្ចនៅវៀតណាមក្នុងចុងខែមីនា ដើម្បីជំរុញកិច្ចសហប្រតិបត្តិ ការរវាងភាគីទាំងពីរ៕