ទំនាក់ទំនងរវាងអាមេរិក និងមិកស៊ិកមានភាពតានតឹង

(VOVWORLD) -នាថ្ងៃទី ៥ មិសា ឯកអគ្គរដ្ឋទូតមិកស៊ិកប្រចាំនៅអាមេរិក លោក Gerónimo Gutiérrez បានចេញកំណត់ទូតស្ដីពីសំណើជាផ្លូវការទៅកាន់ក្រសួងការបរទេសអាមេរិក និងក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិក ដើម្បីសំណូមពរបកស្រាយអំពីកាយវិការនេះផងដែរ។
ទំនាក់ទំនងរវាងអាមេរិក និងមិកស៊ិកមានភាពតានតឹង - ảnh 1ទំនាក់ទំនងរវាងអាមេរិក និងមិកស៊ិកមានភាពតានតឹង 

ទំនាក់ទំនងរវាងមិកស៊ីក និងអាមេរិក មានភាពតានតឹង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដាក់ពង្រាយកងទ័ពនៅតាមខ្សែព្រំដែនភាគខាងត្បូង ដែលជាប់ជាមួយមិកស៊ិក លុះត្រាដល់ពេលណាដែលគម្រោងសាងសង់ជញ្ជាំងតាមបណ្ដោយខ្សែព្រំដែនរួមត្រូវ
បានបង្ហើយ ដើម្បីរារាំងរលកជនអន្តោប្រវេសន៍មកពី ប្រទេសអាមេរិកកណ្តាល និងប្រភពគ្រឿងញាណពីមិកស៊ីកចូលមកអាមេរិក។

        នាថ្ងៃទី ៥ មិសា ឯកអគ្គរដ្ឋទូតមិកស៊ិកប្រចាំនៅអាមេរិក លោក Gerónimo Gutiérrez បានចេញកំណត់ទូតស្ដីពីសំណើជាផ្លូវការទៅកាន់ក្រសួងការបរទេសអាមេរិក និងក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិក ដើម្បីសំណូមពរបកស្រាយអំពីកាយវិការនេះផងដែរ។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសមិកស៊ីកបានចេញសេចក្ដីប្រកាសដែលអះអាងថា៖ ប្រទេសខ្លួននៅតែរក្សាកាណាល់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិក ស្ដីពីផែនការទាក់ទិននានា សំដៅធានាសន្តិសុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ