ទំនាក់ទំនងរវាងអ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីតបន្តតានតឹងឡើងៗ


ទំនាក់ទំនងរវាងអ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីតបន្តតានតឹងឡើងៗ - ảnh 1
រដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអូឌីត លោក Adel al Jubeir (Image: VNA)

(VOVworld) – នាថ្ងៃទី ១០ មករា រដ្ឋមន្ត្រីការបរទេសអារ៉ាប់ប៊ីសាអូឌីត លោក
 Adel al Jubeir បានចោទប្រកាន់អ៊ីរ៉ង់បានធ្វើអន្តរាគមន៍ចូលកិច្ចការមហាផ្ទៃ
 របស់ប្រទេសអារ៉ាប់នានានិងបំផ្លិចបំផ្លាញសន្តិសុខក្នុងតំបន់។ ការចោទប្រកាន់
 នេះត្រូវបានផ្តើមឡើងនៅសន្និសីទជាបន្ទាន់នៃសម្ព័ន្ធភាពអារ៉ាប់នៅរដ្ឋធានី
កែរ​របស់អេហ្ស៊ីបសំដៅពិភាគ្សាអំពីភាពតានតឹងនាពេលថ្មីៗនេះរវាងអារ៉ាប់ប៊ី
សាអូ ឌីតនិងអ៊ីរ៉ង់។ នៅកិច្ចប្រជុំ បណ្ដារដ្ឋមន្ត្រីការបរទេសអារ៉ាប់បានអំពាវនាវ
ឯកភាព គោលជំហរណ៍រឹងមាំ តាមនោះ ស្នើរឲ្យអ៊ីរ៉ង់បញ្ចប់រាល់សកម្មភាពធ្វើ
អន្តរាគមន៍ ចូលកិច្ចការមហាផ្ទៃរបស់ប្រទេសអារ៉ាប់ទាំងឡាយ។ នាថ្ងៃដដែល
រដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានចេញសេចក្តីប្រកាស
ការចោទប្រកាន់ Riyadh បានឆ្លៀតយកការជជែកវែកញែកជាមួយ Tehran ដើម្បី
 ជះឥទ្ធិពលអាក្រក់ទៅលើការចរចារសន្តិភាពស្តីពីបញ្ហានៅស៊ីរី។​ លោក
 Mohammad Javad Zarif​ បានអះអាងថា៖ អ៊ីរ៉ង់នឹងមិនអនុញ្ញត្តឲ្យប្រការនេះ
កើតមានឡើងឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ