ទំនាក់ទំនងរវាងអាល្លឺម៉ង់ - អាមេរិក មិនដែលធ្លាក់ចុះដូចសព្វថ្ងៃឡើយ

(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Annegret Kramp-Karrenbauer បាននិយាយនៅថ្ងៃទី ៨ ខែមិថុនាថា រដ្ឋាភិបាលអាលឺម៉ង់មិនទាន់ទទួលបានការបញ្ជាក់ពីសហរដ្ឋអាមេរិកនៅឡើយទេថា សហរដ្ឋអាមេរិកនឹងដកកងទ័ពរាប់ម៉ឺននាក់ចេញពីអាល្លឺម៉ង់នាពេលខាងមុខនេះ។ 

លោកស្រីរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បាននិយាយថា៖ “ជាដំបូងបង្អស់គឺគ្មានព័ត៌មានណាបញ្ជាក់ជាផ្លូវការ ដែលពាក់ព័ន្ធនឹងគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិកសម្រាប់បញ្ហានេះឡើយ។ បច្ចុប្បន្ន យើងគ្រាន់តែដឹងព័ត៌មានតាមរយៈសារព័ត៌មានប៉ុណ្ណោះ ហេតុដូច្នេះ ខ្ញុំមិនចង់លើកឡើងនូវអ្វីដែលមិនច្បាស់នោះទេ។ ការពិតគឺថា នៅទីនេះវត្តមានកងទ័ពអាមេរិកនៅលើទឹកដីអាល្លឺម៉ង់ ដើម្បីបម្រើឱ្យសន្តិសុខនៃសម្ព័ន្ធមិត្តណាតូទាំងមូល និងសន្តិសុខរបស់សហរដ្ឋអាមេរិកផ្ទាល់តែម្តង”។

មុននេះ កាសែត “Wall Street Journal” របស់អាមេរិកបានចុះផ្សាយកាលពីសប្តាហ៍មុនថា រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump គ្រោងនឹងដកកងទ័ពអាមេរិកប្រមាណ ៩៥០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់ ត្រឹមខែកញ្ញាឆ្នាំ ២០២០។ ព័ត៌មាននេះធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ឆាកនយោបាយអាល្លឺម៉ង់ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ