ទំនាក់ទំនងវៀតណាម-គុយបាគឺជាបេតិក្ខភ័ណ្ឌដ៏ថ្លៃថ្លានៃប្រជាជាតិទាំងពីរ


ទំនាក់ទំនងវៀតណាម-គុយបាគឺជាបេតិក្ខភ័ណ្ឌដ៏ថ្លៃថ្លានៃប្រជាជាតិទាំងពីរ - ảnh 1
ទំនាក់ទំនងវៀតណាម-គុយបាគឺជាបេតិក្ខភ័ណ្ឌដ៏ថ្លៃថ្លានៃប្រជាជាតិទាំងពីរ (VNA)

(VOVworld) – នាពេលមានជីវិត អតីតប្រធានរដ្ឋគុយបា លោក Fidel Castro
ជានិច្ចកាលលៃទុកមោនសញ្ចេតនាពិសេសសំរាប់វៀតណាម។ បន្ទាប់ពីពេល
បដិវត្តន៍គុយបាដណ្តើមបានជ័យជំនះ គុយបាគឺជាប្រទេសដំបូងដែលបាន
បង្កើត គណៈកម្មាធិការសាមគ្គីជាមួយរណសិរ្សប្រជាជនរំដោះតំបន់ភាគខាង
ត្បូងវៀត ណាម។ អស់រយៈពេលសង្គ្រាមការពារប្រទេសក៏ដូចជាបន្ទាប់ពី
បដិវត្តន៍វៀត ណាមដណ្តើមបានជ័យជំនះនាឆ្នាំ ១៩៧៥​ គុយបានៅបន្តជួយ
ឧបត្ថម្ភវៀតណាម លើគ្រប់វិស័យ។ មជ្ឈដ្ឋានវិស្វករនិងកម្មករគុយបាបាន
ជួយឧបត្ថម្ភកសាង សំណង់សំខាន់ៗជាច្រើនរបស់វៀតណាម។ នាឆ្នាំ ១៩៧៣​
អគ្គមគ្គទេសក៍ Fidel Castro​ គឺជាអ្នកប្រមុខរដ្ឋបរទេសដំបូងនិងតែមួយ
គត់បានអញ្ជើញមក ធ្វើទស្សនកិច្ចនៅតំបន់វៀតណាមរំដោះ។ នៅទីនេះ
រូបថតរបស់អគ្គមគ្គ ទេសក៍ Fidel Castro លើកឡើងខ្ពស់ទង់នៃរណសិរ្ស
រំដោះតំបន់ខាងត្បូងវៀតណាម ដែលបានក្លាយទៅជាប្រភពការចាប់
អារម្ភណ៍សំរាប់យុទ្ធជនបដិវត្តន៍វៀតណាមគ្រប់គ្នានាពេលនោះ។ ក៏ដូចជា​
ពាក្យស្លោកអមតរបស់អគ្គមគ្គទេស ក៍ Fidel Castro ថា៖ ដើម្បីវៀតណាម
 «គុយបាត្រៀមខ្លួនស្រេចបូជា សាច់ស្រស់ឈាមស្រស់របស់ខ្លួន» ដែលត្រូវ
បានបង្ហាញច្បាស់ហើយចូលក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេស
ទាំងពីរ។

វៀតណាមនិងគុយបាមានទំនាក់ទំនងភាតរៈជិតស្និទ្ធដែលត្រូវបាន
បង្កើតនិង អភិវឌ្ឍន៍ក្នុងអំឡុងជាង ៥០ ឆ្នាំកន្លងទៅ។ ក្នុងសម័យកាល
សង្គ្រាម គុយបារជា និច្ចកាលគាំទ្រវៀតណាមអំពីសម្ភារៈនិងស្មារតី។ ក្នុង
រយៈពេលប៉ុន្មានឆ្នាំ ៦០ និង ៧០ ប្រទេសវៀតណាមបានជួបការលំបាកជា
ច្រើន និស្សិតវៀតណាមចំនួនជាង ១ ពាន់ នាក់ត្រូវបានប្រគល់អាហារ
រូបករណ៍ទៅរៀនសូត្រនៅគុយបា។ ចំពោះបណ្ដាអតីត និស្សិតនោះ
អនុស្សាវរីយ៍ស្តីពីប្រទេសគុយបាក៏ដូចជារូបភាពរបស់អគ្គមគ្គទេសក៍គុយ
បា លោក Fidel Castro មិនអាចបំផ្លេចបានឡើង។ លោកស្រី Nguyen Thi
 Loc អតីតនិស្សិតមួយរូបបានរៀនសូត្រនៅគុយវាក្នុងប៉ុន្មានឆ្នាំ ១៩៦០
មិនអាចលាក់ មនោសញ្ចេតនារបស់ខ្លួនក្នុងពេលដែលស្តាប់ព័ត៌មាន
អំពីការលាចាកលោករបស់អគ្គមគ្គទេសក៍ Fidel Castro។

        «យើងខ្ញុំគឺជាបណ្ដាអតីតនិស្សិតវៀតណាមដែលបានរៀនសូត្រនៅ
គុយបា ក្នុងពេលដែលស្តាប់ព័ត៌មានអំពីការលាចាកលោករបស់អគ្គមគ្គ
ទេសក៍ Fidel Castro យើងខ្ញុំសោកស្តាយដូចបាត់បង់សាច់ញាតិមួយរូប
ក្នុងគ្រួសាររបស់ខ្លួន។ ការទទួល មរណភាពរបស់អគ្គមគ្គទេសក៍គុយបា
Fidel Castro ធ្វើឲ្យយើងខ្ញុំរំលឹកឡើងវិញប៉ុន្មាន ឆ្នាំរៀនសូត្រនៅរដ្ឋធានី
La Havana។»

        រីឯ លោក Nguyen Van Bac អតីតនិស្សិតនៅគុយបាក្នុងប៉ុន្មានឆ្នាំ
 ១៩៧០ បានចែករំលែកថា៖

        «អតីតប្រធានរដ្ឋ Fidel Castro បានលៃទុកការយកចិត្តទុកដាក់មិន
ត្រឹមតែសំរាប់ ប្រជាពលរដ្ឋគុយបាប៉ុណ្ណោះទេថែមទាំង គោលដៅរបស់
អគ្គមគ្គទេសក៍ Fidel Castro គឺនាំមកសមភាពសំរាប់មនុស្សគ្រប់រូប
ទៀងផង។ ដោយហេតុនេះ អគ្គមគ្គទេសក៍ Fidel Castro គឺជានិមិត្តរូប
ឆ្នើមមួយនៃចំណងសាមគ្គីភាពការប្រមូលផ្តុំមហាជននិងពលីកម្មក្លាហាន
ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ