ទំនាក់ទំនងវៀតណាម-អាមេរិកកាន់តែអភិវឌ្ឍន៍លើគ្រប់វិស័យ
(VOV)_យើងមិនអាចផ្លាស់ប្តូរបានប្រវត្តិសាស្ត្រ ប៉ុន្តែអាចផ្លាស់ប្តូរអនាគត ដោយកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរ
ទេស វៀតណាម លោក Pham Binh Minh បានអះអាងដូច្នេះ ក្នុងបទថ្លែងមតិ ស្ដីពី
ទំនាក់ ទំនងអាមេរិក-វៀតណាម នៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ និងអន្ត
រជាតិ ( CSIC) ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅអាមេរិក តាមសេចក្ដីអញ្ជើញ
របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry ។ ក្នុងបទថ្លែងមតិនេះ លោក
Pham Binh Minh បានអះអាងថាៈទំនាក់ទំនងវៀតណាម-អាមេរិក ១៩ឆ្នាំកន្លងទៅបានមានការរីកចំរើនហួសពីការស្មាន។
|
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរ ទេស វៀតណាម លោក Pham Binh Minh |
តាមឧបនាយករដ្ឋមន្ត្រីថា៖ជិត២០ឆ្នាំកន្លងទៅ តាំងពីថ្ងៃប្រក្រដីទំនាក់ទំ
នង ឡើងវិញពាណិជ្ជកម្មទ្វេភាគីបានកើន១៣០ដង ទទួលបាន៣០ពាន់លាន ដុល្លារអាមេរិក នាឆ្នាំ ២០១៣។ ប្រទេសទាំងពីរក៏បានដំណើការចរចារលើច្រើន វិស័យ ដូចជា៖ នយោបាយ សន្តិសុខ ការពារជាតិ ពលករ និងសិទ្ធិមនុស្ស។ទន្ទឹមនឹងបណ្ដាសមទ្ធិផលដែលទទួលបាននោះ វៀតណាមនិងអាមេរិក ក៏បាន
ខំប្រឹង ប្រែងដោះស្រាយរាល់បញ្ហានៅសេសសល់ ដូចជា៖ ការជះឥទ្ធិពល ដោយជាតិគីមីពុលពណ៌លឿងទុំ គ្រាប់បែកនៅសល់ពីសង្គ្រាមជាដើម។
បន្ទាប់ពីបទថ្លែងមតិ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ក៏បានផ្លាស់ប្តូរ
អំពី ទំនាក់ទំនងវៀតណាម-អាមេរិក និងបញ្ហាផ្សេងៗទៀត។ ឆ្លើយសំនួររបស់អ្នក យកព័ត៍មានចិន ស្ដីពីទំនាក់ទំនងវៀតណាម-អាមេរិក និងទំនាក់ទំនងវៀតណាម
-ចិន លោក Pham Binh Minh បានលើកច្បាស់ថា៖ គោលនយោបាយរបស់វៀត
ណាមគឺចង់ ពង្រីកទំនាក់ទំនងជាមួយគ្រប់ប្រទេស។ វៀតណាមបានបង្កើតទំនាក់ ទំនងជាមួយបណ្ដាប្រទេសធំៗ ចំពោះចិនគឺទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ និងចំ
ពោះ អាមេរិកគឺទំនាក់ទំនងដៃគូលើគ្រប់វស័យ។
ចំពោះមតិរបស់អ្នកយកព័ត៍មានរុស្ស៊ី អំពីសភាពការណ៍នៅឈូងសមុទ្រ
Cam Ranh ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអោយដឹងថា៖ វៀតណាម
មាន គោលគារណ៍ពង្រីកឈូងសមុទ្រ Cam Ranh ក្លាយទៅជាកំពង់ផែស៊ីវិល មិនមែនជាកំពង់ផែយោធាទេ និងស្វាគមន៍រាល់ការគាំទ្រ និងការជួយឧបត្ថម្ភចំពោះ ការអភិវឌ្ឍន៍នៅក្នុងតំបន់នេះដែរ៕