ទំនាក់ទំនងវៀតណាម-អាមេរិកនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា
(VOV)_បន្តដំណើរបំពេញទស្សនកិច្ចនៅអាមេរិក នាថ្ងៃទី ២៤ កក្កដា នៅទីក្រុង Wasshington DC ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Penny Pritzker រដ្ឋមន្ត្រីក្រសួងកសិកម្ម Tom Vilsack ដំណាងពាណិជ្ជកម្ម Michael Froman…ជាដើម។
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Penny Pritzker (រូបថតVNA) |
ថ្លែងមតិនៅក្នុងពិធីជប់លៀង ដែលប្រព្រឹត្តទៅនៅក្នុងទីស្នាក់ការនៃក្រសួងការបរទេសអាមេរិក ប្រធានរដ្ឋ Truong Tan Sang បានជូនដំណឹងអំពីបណ្ដាសមិទ្ធិផលអភិវឌ្ឍន៍ និងគោលនយោបាយដែលវៀតណាមនាំចេញ ក្នុងនោះ យកចិត្តទុកដាក់ដល់ការរក្សាល្បឿនកំណើន បន្តលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ…។ល។ ស្ដីពីវិស័យទំនាក់ទំនងការទូត ប្រធានរដ្ឋTruong Tan Sang បានអោយដឹងថា÷
“ ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងចាត់ទុកអាមេរិក ជាដៃគូដ៏សែនសំខាន់។ ក្នុងរយះពេលកន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានមានការផ្លាស់ប្តូរសកម្ម ផ្អែកទៅលើគ្រិះដ្ឋានទំនាក់ទំនងដៃគូសកម្ម មិត្តភាព ស្ថាបនា សហប្រតិបត្តិការលើច្រើនវិស័យ គោរពគ្នាទៅវិញទៅមក និងមានផលប្រយោជន៍ដូចគ្នា។ នាសព្វថ្ងៃ ប្រទេសទាំងពីរមិនគ្រាន់តែសហប្រតិបត្តិការយ់ាងជ្រាលជ្រៅ ក្នុងរាល់បញ្ហាទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងលើបណ្ដាវិស័យក្នុងតំបន់ និងអន្តរជាតិទៀតផង។”
វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងរយះពេលកន្លងទៅ ប្រធានរដ្ឋបានចាត់ទុកថា÷ភាគីទាំងពីរត្រូវជំរុញខ្លាំងកិច្ចសហប្រតិបត្តិការថែមទៀត ក្នុងបណ្ដាវិស័យដូចជា÷ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា សុខាភិបាល…ចាដើម។ ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា ÷វៀតណាមកំពុងខំប្រឹងប្រែងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ធានាសិទ្ធិសេរីភាពខាងជំនឿសាសនា រក្សាប្រពៃណីវប្បធម៌ពោពេញទៅដោយអត្តសញ្ញាណ។
មុននេះ នាព្រឹកថ្ងៃទី ២៤ កក្កដា តាមម៉ោងនៅទីក្រុង Wasshington DC ក្នុងពិធីជួបសន្ទនាជាមួយប្រធានរដ្ឋវៀតណាម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Penny Pritzker រដ្ឋមន្ត្រីក្រសួងកសិកម្ម Tom Vilsack ដំណាងពាណិជ្ជកម្ម Michael Froman។បានសង្កត់ធ្ងន់ថា÷ ទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងមានឱកាសដ៏ធំធេញដើម្បីអភិវឌ្ឍន៍ខ្លាំងក្លា ក្នុងរយះពេលខាងមុខនេះ និងសន្យាថាជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម លើបណ្ដាវិស័យដូចជា÷សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
ក៏ក្នុងថ្ងៃនេះដែរ ប្រធានរដ្ឋTruong Tan Sang បានជួបសន្ទនាជាមួយបណ្ដាសមាជិកនៃរដ្ឋសភាអាមេរិក និងគណះកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក។ នៅទីនេះ បណ្ដាសមាជិកសភាអាមេរិកបានសង្កត់ធ្ងន់ថា÷ដំណើរបំពេញទស្សនកិច្ចរបស់ ប្រធានរដ្ឋTruong Tan Sang លើកនេះ បានបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មី ក្នុងទំនាក់ទំនងអាមេរិកនិងវៀតណាម។ លោក ក៏បានអះអាងដែរថា÷ អាមេរិកយកចិត្តទុកដាក់ដល់តួនាទីរបស់វៀតណាមក្នុងរាល់បញ្ហានៅក្នុងតំបន់ និងរដ្ឋសភាអាមេរិកគាំទ្ររដ្ឋអំណាចក្នុងគោលនយោបាយនាំទំនាក់ទំនងវៀតណាមនិងអាមេរិក អភិវឌ្ឍន៍ឡើងកំរិតថ្មី។ទន្ទឹមនឹងនោះ បណ្ដាសមាជិកសភា ក៏បានចែករំលែកការយកចិត្តទុកដាក់ ចំពោះបញ្ហាមួយចំនួនក្នុងតំបន់ ដែលក្នុងនោះមានបញ្ហាសុវត្ថិភាព សន្តិសុខនាវាចរណ៍នៅលើសមុទ្រខាងកើត វាយតំលៃខ្ពស់ចំពោះខំប្រឹងប្រែងរបស់អាស៊ាននិងវៀតណាម ក្នុងការជំរុញការចរចារជាផ្លូវការអំពី ក្រមប្រតិបត្តិតំបន់សមុទ្រខាងកើត ហៅកាត់ថា COC ( Code of Conduct )ផងដែរ។