ទំនាក់ទំនងវៀតណាម-អាល់ហ្សេរីអភិវឌ្ឍន៍យ៉ាងសកម្មលើវិស័យជាច្រើន

ទំនាក់ទំនងវៀតណាម-អាល់ហ្សេរីអភិវឌ្ឍន៍យ៉ាងសកម្មលើវិស័យជាច្រើន - ảnh 1
ឯកអគ្គរដ្ឋទូត Vu The Hiep ទៅទស្សនាស្តង់ទំនិញវៀតណាមដែលចូលរួមផ្សារណត់១នៅអាល់ហ្សេរី

(VOVworld) - ទំនាក់ទំនងវៀតណាម-អាល់ហ្សេរីអភិវឌ្ឍន៍យ៉ាងសកម្មលើ វិស័យ
ជាច្រើន។នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អាល់ហ្សេរី
លោក Vu The Hiep នាពេលឆ្លើយសម្ពាសជាមួយអ្នកយក ព័ត៏មាននៃទីភ្នាក់ងារ
សារព័ត៏មានវៀតណាមក្នុងឱកាសដើមឆ្នាំ២០១៥។ឯក អគ្គរដ្ឋទូត Vu The Hiep
បានឲ្យដឹងថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាង វៀតណាមនិងអាល់ហ្សេរី
បន្តត្រូវបានពង្រឹងនិងមានការបោះជំហានដ៏សកម្ម លើវិស័យជាច្រើន ជាពិសេស
គឺវិស័យសេដ្ឋកិច្ច។ឯកអគ្គរដ្ឋទូតបានសង្កត់ ធ្ងន់ថា នាពេលខាងមុខ ភាគីទាំង២
ត្រូវលើកកំពស់ប្រសិទ្ធភាពនៃការធ្វើ សកម្មភាពរបស់គណៈកម្មាធិការអន្តរ
រដ្ឋាភិបាលនិងយន្តការសហប្រតិបតិ្ត ការនានាដែលមានស្រាប់ បង្កើតយន្តការ
សហប្រតិបតិ្តការថ្មីរវាងរដ្ឋសភា ទាំង២ បក្សទាំង២ និងរវាងបណ្ដាក្រសួង
ស្ថាប័ន តំបន់នានានៃប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ