ទំនាក់ទំនងវៀតណាម - ឥណ្ឌានឹងកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព
(VOVWORLD) - ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេង វៀត ណាម (VOV) ប្រចាំនៅឥណ្ឌា ក្នុងឱកាសដែលអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh កំពុងមានដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌា តាមការអញ្ជើញរបស់អនុប្រធានាធិបតីឥណ្ឌាលោក Venkaiah Naidu នោះ ឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau បានអះអាងថា នេះគឺជាឱកាសដើម្បីភាគីទាំងពីរ កំណត់គោលដៅថ្មី ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌានាពេលខាងមុខ។
ឯកអគ្គរដ្ឋទូត លោកPham Sanh Chau បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទនៃទំនាក់ទំនងរវាងប្រទេសទាំងពីរមានការវិវឌ្ឍន៍យ៉ាងល្អប្រសើរលើវិស័យជាច្រើន។ “នេះជាឱកាសសម្រាប់ភាគីទាំងពីរ ពិនិត្យឡើងវិញនូវការខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងនាពេលកន្លងមក ជាពិសេស ផ្តោតសំខាន់លើបញ្ហាមួយចំនួន ដែលត្រូវដោះស្រាយនាពេលខាងមុខ។ ឧទាហរណ៍ការបើកទីផ្សារនៃប្រទេសទាំងពីរសម្រាប់ផលិតផលកសិកម្មរបស់គ្នាទៅវិញទៅមក ឬស្នើឱ្យឥណ្ឌាបន្តគាំទ្រវៀតណាមលើបញ្ហាសំខាន់ៗ ទាក់ទងនឹងអធិបតេយ្យភាពទឹកដីឬជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងការវិនិយោគជាដើម”។ នេះបើយោងតាមប្រសាសន៍របស់លោក Pham Sanh Chau។
ឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau |
ក្នុងដំណើរទស្សនកិច្ចនេះ អនុប្រ ធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួមពិធីបើកអោយដំណើការជើងហោះហើរត្រង់ រវាងវៀតណាមនិងឥណ្ឌា; ចូលរួមការបើកសម្ពោធការិយាល័យអចិន្រ្តៃយ៍របស់ VOV នៅឥណ្ឌា ក៏ដូចជា ចូលរួមពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាង VOV និងទីភ្នាក់ងារសារព័ត៌មានឥណ្ឌា (ANI) ផងដែរ។ ក្នុងឱកាសនេះ លោក Pham Sanh Chau ក៏បានវាយតម្លៃខ្ពស់ចំពោះការបើក សម្ពោធការិយាល័យអចិន្រ្តៃយ៍របស់ VOV នៅឥណ្ឌា។ លោកបានចាត់ទុកថា: “ការបើកការិយាល័យអចិន្រ្តៃយ៍ VOV នៅឥណ្ឌាគឺមានសារៈសំខាន់ណាស់។ វត្តមានរបស់ការិយាល័យអចិន្ត្រៃយ៍របស់ VOV នៅឥណ្ឌានឹងរួមចំណែកយ៉ាងច្រើន ក្នុងការផ្លាស់ប្តូរការយល់ដឹងរបស់មិត្តវៀតណាម ក៏ដូចជាសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ នេះជារបត់សំខាន់មួយសម្រាប់បង្កើនការយល់ដឹងរបស់វៀតណាមអំពីឥណ្ឌាក៏ដូចជាមិត្តឥណ្ឌាជាមួយវៀតណាម”។
លោកឯកអគ្គរដ្ឋទូត Pham Sanh Chau បានអះអាងថា ការបើកជើងហោះហើរត្រង់រវាងវៀតណាមនិងឥណ្ឌា និងការបើកសម្ពោធការិយាល័យអចិន្រ្តៃយ៍របស់ VOV នឹងរួមចំណែកជាវិជ្ជមានប្រកបដោយប្រសិទ្ធភាព ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី៕