ទំនាក់ទំនងសហប្រតិតបត្តិការវៀតណាម-ជប៉ុនត្រូវបានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ
|
ប្រធានអង្គការ អភិវឌ្ឍន៍ ប្រភពធនធានមនុស្សជប៉ុន Kyoei Yanagisawa និងអនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan (TTXVN) |
(VOV)_នារសៀលថ្ងៃទី ១៨កញ្ញា នៅក្នុងជំនួបសន្ទនាជាមួយប្រធានអង្គការ អភិវឌ្ឍន៍ ប្រភពធនធានមនុស្សជប៉ុន Kyoei Yanagisawa ដែលកំពុងមានដំណើរមកបំពេញ
ទស្សនកិច្ច ការងារនៅវៀតណាម អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen
Thi Kim Ngan បានលើកច្បាស់ថា÷ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងសហ ប្រតិបត្តិការវៀតណាម-ជប៉ុន ត្រូវបានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ភាគីទាំងពីរ បានផ្លាស់ប្តូរគណះប្រតិភូគ្រប់ជាន់ថា្នក់ ដើម្បីចែករំឡែកបទពិសោធន៍ ជំរុញកិច្ចសហប្រតិបត្តការលើគ្រប់វិស័យ ដែលក្នុងនោះមានវិស័យបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ដែលត្រូវបានភាគីទាំងពីរយកចិត្តទុកដាក់ជាច្រើន។ ជាពិសេស ក្នុងឆ្នាំ ២០១៣ ប្រទេសទាំងពីរបានមានសកម្មភាពរំលឹកខួប អនុស្សាវរីយ៍លើកទី ៤០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមនិងជប៉ុន។ អនុប្រធានរដ្ឋសភា មាន គោលបំណងថា÷ ភាគីជប៉ុនបន្តបង្កលក្ខណះ ជួយឧបត្ថម្ភវៀតណាមអំពីវិស័យបណ្ដុះ
បណ្ដាលប្រភពធនធានមនុសុ្សក្នុងរយះពេលខាងមុខនេះ៕