ទំនិញជាង៥០០តោនសំរាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីបានបញ្ជូនអោយស្រុកកោះ Truong Sa
|
ទំនិញជាង៥០០តោនសំរាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីបានបញ្ជូនអោយស្រុកកោះ Truong Sa |
(VOV)_នាថ្ងៃទី២០ខែធ្នូ នាវាចំនួន៣គ្រឿងបានចេញដំណើរពីកំពង់ផែ Cam
Ranh ដឹកជញ្ជូនកម្មាភិបាល ដំណាងស្ថាប័នទៅបំពេញទស្សនកិច្ច អបអរសាទរបុណ្យ
ចូលឆ្នាំថ្មីប្រពៃណី ចំពោះកម្មាភិបាល និងប្រជាជននៅស្រុកកោះ Truong Sa ខេត្ត
Khanh Hoa ។ ក្រុមការងារក៏បានយកទៅជាមួយទំនិញចំនួន៥០០តោន ទៅកាន់
កោះផងដែរ។ លោក Bui Dinh Duong ប្រធានគណៈកម្មាធិការប្រជាជនស្រុក Truong
Sa ខេត្ត Khanh Hoa បានអោយដឹងថា៖
“ ប្រជាជននិងយុទ្ធជននៅស្រុក Truong Sa សូមសន្យាចំពោះដីគោកថា៖ទោះ
បីជាជួបការលំបាកយ៉ាងណា ក៏ប្តេជ្ញាចិត្តប្រកៀកស្មាដើម្បីការពាររឹងមាំតំបន់ដីពិ
សិទ្ធិរបស់មាតុប្រទេសដែរ៕ ”