ទុន FDI ​ចូលវៀតណាមបន្តកើនឡើង

(VOVWORLD) - យោងតាមទិន្នន័យថ្មីបំផុតរបស់នាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនកាaរ និងវិនិយោគ) គិតត្រឹមថ្ងៃទី ២០ ខែមីនា ដើមទុនសរុបដែលបានចុះបញ្ជីថ្មី កែតម្រូវទុន ការទិញភាគហ៊ុន និងការរួមចំណែកដើមទុនរបស់វិនិយោគិនបរទេសបានកើនឡើងដល់ជាង ៦,១៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣,៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើគិតតាមផ្នែកនីមួយៗ វិនិយោគិនបរទេសបានបណ្តាក់ទុនក្នុងវិស័យសេដ្ឋកិច្ចជាតិ ១៧/២១; ក្នុងនោះ ផ្នែកកែច្នៃនិងផលិតបាននាំមុខគេដោយមានទុនវិនិយោគសរុបជាង ៣,៩ ពាន់លានដុល្លារ។ អាជីវកម្មអចលនៈទ្រព្យជាប់ចំណាត់ថ្នាក់ទីពីរ។បន្ទាប់មកគឺ ការលក់ដុំនិងរាយ; សកម្មភាពវិជ្ជាជីវៈ ; វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា...។

បើនិយាយពីដៃគូវិនិយោគវិញ មានប្រទេសនិងតំបន់ដែនដីចំនួន៦២បានវិនិយោគនៅវៀតណាមក្នុងរយៈពេល៣ខែកន្លងទៅ។ ក្នុងនោះ សិង្ហបុរីនៅតែនាំមុខគេដោយមានទុនវិនិយោគសរុបជាង ២,៥៥ ពាន់លានដុល្លារអាមេរិក។បន្ទាប់មកគឺហុងកុង (ចិន) ចិន ជប៉ុន...

បើតាមតំបន់វិនិយោគ ទីក្រុងហាណូយនាំមុខគេនៅទូទាំងប្រទេសដោយមានទុនវិនិយោគចុះបញ្ជីសរុបជាង ៩៧០,៨ លានដុល្លារអាមេរិក។ ខេត្ត Bac Ninh ជាប់ចំណាត់ថ្នាក់លេខ២។ បន្ទាប់មកគឺ Quang Ninh, Thai Nguyen និងទីក្រុងហូជីមិញ។

ក្នុងរយៈពេល ៣ខែដើមឆ្នាំនេះ ដើមទុននៃគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រេចបានជាង ៤,៦ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ នេះគឺជាសញ្ញាបង្ហាញថាការបញ្ចេញទុនវិនិយោគបរទេសនៅឆ្នាំនេះនឹងបន្តនិន្នាការវិជ្ជមាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ