ទើបតែកំណត់បានអត្តសញ្ញាណរបស់ជនរងគ្រោះចំនួន៦៥នាក់ក្នុងការធ្លាក់យន្តហោះ MH17

ទើបតែកំណត់បានអត្តសញ្ញាណរបស់ជនរងគ្រោះចំនួន៦៥នាក់ក្នុងការធ្លាក់យន្តហោះ MH17 - ảnh 1
ជនរងគ្រោះដោយការធ្លាក់យន្តហោះ MH 17


(VOVworld)-រដ្ឋាភិបាលហូឡង់ទើបនឹងបានជូនដំណឹងថា រហូតមកដល់ថ្ងៃទី៩
សីហា បណ្តាអ្នកកោសល្យវិច្ឆ័យទើបនឹងបានកំណត់អត្តសញ្ញាណរបស់ជនរង
គ្រោះចំនួន៦៥នាក់ ក្នុងការធ្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍
ម៉ាឡេស៊ី នៅអ៊ុយក្រែននាថ្ងៃទី១៧កក្កដា បណ្តាលឲ្យមនុស្សចំនួន២៩៨នាក់
ត្រូវស្លាប់។ តាមក្រសួងយុត្តិធម៌ហូឡង់ថា ដោយការសំណូមពរពីស្ថានទូតដែល
មានជនរងគ្រោះ នោះអត្តសញ្ញាណរបស់ជនរងគ្រោះមិនបានបញ្ចេញឡើយ ។ សាកសព្វរបស់ជនរងគ្រោះចំនួន១៧០​ត្រូវបានបញ្ចូនទៅកាន់ ហូឡង់។​តាម
គំរោងការងារកំណត់អត្តសញ្ញាណនេះនឹងបានអូសបន្លាយក្នុងច្រើនខែខាងមុខ៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ