ទីបំផុត ក្រសួងរតនាគារអាមេរិកបានបញ្ជាក់ថា មិនមានភ័ស្តុតាងណាមួយដែលសន្និដ្ឋានថា វៀតណាមបន្លំរូបិយប័ណ្ណទាល់តែសោះ
(VOVWORLD) - នៅថ្ងៃទី ១៦ ខែមេសា ក្រសួងរតនាគាររហរដ្ឋអាមេរិកបានឲ្យដឹងថា មិនមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីសន្និដ្ឋានថា ប្រទេសវៀតណាមបានបន្លំរូបិយប័ណ្ណ ដើម្បីបង្កើតអត្ថប្រយោជន៍ប្រកួតប្រជែងពាណិជ្ជកម្មទាល់តែសោះ។
ទីស្នាក់ការនៃធនាគារជាតិវៀតណាម |
សេចក្តីប្រកាសពោលខាងលើ ត្រូវបានក្រសួងរតនាគារអាមេរិកលើកឡើងក្នុងរបាយការណ៍របស់ខ្លួនបញ្ជូនទៅរដ្ឋសភា ជារៀងរាល់ ៦ ខែម្តង។ រួមជាមួយប្រទេសវៀតណាមស្វីស និង តៃវ៉ាន់ (ចិន) ក៏ត្រូវបានដកចេញពីបញ្ជីប្រទេស ដែលក្រុងវ៉ាស៊ីនតោន ចោទប្រកាន់ថា បន្លំអត្រាប្តូរប្រាក់។
មុននោះ នៅថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០២០ ក្រសួងរតនាគារសហរដ្ឋ អាមេរិកបានចេញរបាយការណ៍ ស្តីពី “គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិង គោលនយោបាយប្តូរប្រាក់បរទេសនៃដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក” ដែលជាលើកដំបូងបានដាក់វៀតណាមនិងស្វ៊ីសចូលក្នុងក្នុងបញ្ជីនៃការធ្វើបន្លំរូបិយប័ណ្ណ។ ឆ្លើយតបចំពោះការដែល រដ្ឋអំអាចអាមេរិកកាលនោះ ចោទប្រកាន់វៀតណាមជាប្រទេសបន្លំរូបិយប័ណ្ណ ក្រសួងការបរទេសវៀតណាមបានអះអាងថា៖ វៀតណាមរក្សាការសន្ទនានិងពិគ្រោះយោបល់ប្រកបដោយការស្ថាបនាជាមួយភាគីអាមេរិកក្នុងការដោះស្រាយបញ្ហានានាក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី ក្នុងទិសដៅចីរភាពនិងធ្វើសុខដុមកម្មផលប្រយោជន៍របស់ភាគីទាំងពីរ៕