ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋមន្ត្រីការបរទេសអាមេរិក បានអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅវៀតណាម
(VOVWORLD) - ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Derek Chollet បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីចំនួន៣ គឺហ្វីលីពីន វៀតណាមនិងជប៉ុន ចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា។
ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Derek Chollet ។ (រូបថត៖ AP) |
យោងតាមក្រសួងការបរទេសអាមេរិក នៅហ្វីលីពីន លោក Chollet បានធ្វើការពិគ្រោះយោបល់ជាមួយអាជ្ញាធរប្រទេសម្ចាស់ផ្ទះស្តីពីកិច្ចខិតខំប្រឹងប្រែងរួមរវាងប្រទេសទាំងពីរ ដើម្បីជួយគាំទ្រនីតិរដ្ឋនិងធានាសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត ហើយបានបញ្ជាក់ពីការប្តេជ្ញារបស់ខ្លួនចំពោះសម្ព័ន្ធភាពអាមេរិក-ហ្វីលីពីន ដូចដែលបានបង្កប់នៅក្នុងចក្ខុវិស័យរួមចំពោះទំនាក់ទំនងភាពជាដៃគូរអាមេរិក-ហ្វីលីពីន ក្នុងសតវត្សទី ២១។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសវៀតណាម ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋមន្ត្រីការបរទេសអាមេរិកបានជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ដើម្បីបញ្ជាក់ពីទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាការប្តេជ្ញារបស់អាមេរិកចំពោះមជ្ឈភាពនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ភាគីទាំងពីរក៏នឹងពិភាក្សាអំពីឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរផងដែរ។
នៅទីបង្អង់ដំណើរចុងក្រោយ-ជប៉ុន លោក Chollet នឹងជួបងពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ជប៉ុនអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា អ៊ុយក្រែននិងបញ្ហាមួយចំនួនផ្សេងទៀត៕