ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកគឺជាចំណុចភ្លឺនៃសេដ្ឋកិច្ចរបស់វៀតណាម

(VOVWORLD) - នៅឆ្នាំ ២០២២ សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់វៀតណាមនៅតែរក្សាបាននូវអត្រាកំណើន ដែលជាចំណុចភ្លឺក្នុងប្រតិបត្តិការនៃផ្នែកឧស្សាហកម្មពាណិជ្ជកម្មនិយាយដោយឡែកនិងសេដ្ឋកិច្ចទាំងមូលនិយាយរួម។
ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកគឺជាចំណុចភ្លឺនៃសេដ្ឋកិច្ចរបស់វៀតណាម - ảnh 1ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកគឺជាចំណុចភ្លឺនៃសេដ្ឋកិច្ចរបស់វៀតណាម ។(រូបភាព៖ doanhnghiephoinhap.vn)

យោងតាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្នុងឆ្នាំ ២០២២ ទំហំនៃទីផ្សារ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកលក់រាយរបស់វៀតណាមត្រូវបានប៉ាន់ប្រមាណថាសម្រេចបាន ១៦,៤ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៧,៥% នៃប្រាក់ចំណូល ទំនិញនិងសេវាកម្មប្រើប្រាស់។ ជាមួយនឹងអត្រាកំណើន ២០% ក្នុងមួយឆ្នាំ វៀតណាមត្រូវបាន eMarketer (អ្នកផ្តល់ដំណោះស្រាយទីផ្សារឌីជីថល) ចាត់ថ្នាក់ក្នុងប្រទេសកំពូលទាំង ៥ ដែលមានអត្រាកំណើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកំពូលរបស់ពិភពលោក។ នៅក្នុងរយៈពេលនៃការងើបឡើងវិញក្រោយកូវីដ ១៩ ពាណិជ្ជកម្មអេឡិចត្រូនិកគឺជាវិស័យត្រួសត្រាយផ្លូវមួយនៃសេដ្ឋកិច្ចឌីជីថល ដែលបង្កើតជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងដឹកនាំការផ្លាស់ប្តូរឌីជីថលក្នុងអង្គភាពអាជីវកម្ម។

បន្តរាល់កម្មវិធី ដើម្បីគាំទ្រដល់អាជីវកម្មឱ្យខិតទៅជិតវិធីសាស្រ្តចែកចាយទំនិញនៅលើ ទីផ្សាណិជ្ជកម្មអេឡិចត្រូនិក និងបង្កើតទម្លាប់នៃការទិញទំនិញតាមរយៈ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់អ្នកប្រើប្រាស់ គឺជាគោលនយោបាយសកម្មភាពក្នុងឆ្នាំ ២០២៣ របស់ផ្នែកឧស្សាហកម្មពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ នឹងមានកម្មវិធីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនជាច្រើនជាមួយដៃគូសកលលោកធំៗដូចជា Amazon, Alibaba គាំទ្រសហគ្រាសធុនតូច និងមធ្យមរបស់វៀតណាមក្នុងការនាំចេញទំនិញ បង្កើនតម្លៃបន្ថែមតម្លៃ ពាណិជ្ជកម្មទំនិញ និងសេវាកម្មម៉ាកនៅលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ