ទីផ្សារពិភពលោកមានការប្រែប្រួល​បន្ទាប់ពីការសម្រេចចិត្ត​ដំឡើង​អត្រាការប្រាក់​របស់ ECB និង Fed

(VOVWORLD) - មូលប័ត្រអាមេរិកបានបញ្ច្រាស់ទិស ដោយបញ្ចប់ការកើនឡើងរយៈពេល ១៣ ថ្ងៃ ទាំង Dow Jones និង S&P 500។
ទីផ្សារពិភពលោកមានការប្រែប្រួល​បន្ទាប់ពីការសម្រេចចិត្ត​ដំឡើង​អត្រាការប្រាក់​របស់ ECB និង Fed - ảnh 1និមិត្តសញ្ញាអឺរ៉ូនៅមុខទីស្នាក់ការធនាគារកណ្តាលអឺរ៉ុបនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។ រូបថត៖ AFP/VNA

បន្ទាប់ពីការសម្រេចចិត្តដំឡើងអត្រាការប្រាក់ជាលើកទី ៩ ជាប់ៗគ្នាដោយធនាគារកណ្តាលអឺរ៉ុប (ECB) កាលពីម្សិលមិញ (ថ្ងៃទី ២៧ ខែកក្កដា) ទីផ្សារមូលប័ត្រសកលស្ទើរតែបានធ្លាក់ចុះក្នុងពេលដំណាលគ្នា។ មូលប័ត្រអាមេរិកបានបញ្ច្រាស់ទិស ដោយបញ្ចប់ការកើនឡើងរយៈពេល ១៣ ថ្ងៃ ទាំង Dow Jones និង S&P 500។ ទីផ្សារមូលប័ត្រអាស៊ីបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ ខែកន្លងទៅ ក្នុងនោះសន្ទស្សន៍ MSCI អំពីភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកនៅខាងនៅក្រៅប្រទេសជប៉ុនបានធ្លាក់ចុះ ០,៤%, សន្ទស្សន៍ Nike 225 នៅវគ្គបើកដំណើរការនាព្រឹកនេះ (ថ្ងៃទី ២៨ ខែកក្កដា) គឺទាបជាង ១,៤% ។ ទីផ្សាររូបិយប័ណ្ណក៏មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ផងដែរនៅពេលដែលប្រាក់អឺរ៉ូបានធ្លាក់ចុះ ០,៨% បើធៀបនឹងប្រាក់ដុល្លារអាមេរិក ហើយប្រាក់យ៉េនជប៉ុនក៏កើនឡើង ០,៥% ផងដែរ។

កាលពីម្សិលមិញ (ថ្ងៃទី ២៧ ខែកក្កដា) ធនាគារកណ្តាលអ៊ឺរ៉ុបបានដំឡើងអត្រាការប្រាក់ ២៥% ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០១ ត្រឹមតែមួយថ្ងៃបន្ទាប់ពីធនាគារកណ្តាលអាមេរិក (FED) បានដំឡើងអត្រាការប្រាក់ ២៥% ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ