ទីផ្សារមូលប័ត្រអាមេរិក បានធ្លាក់ចុះយ៉ាងគំហុកដោយសារការព្រួយបារម្ភអំពី ជំងឺរាតត្បាត Covid 19 និងសង្គ្រាមតម្លៃប្រេងរ៉ែ

(VOVWORLD) -នាថ្ងៃទី ៩ ខែមីនា ទីផ្សារមូលប័ត្រអាមេរិកត្រូវផ្អាកការជួញដូរជាបណ្តោះអាសន្នរយៈពេល ១៥ នាទី។ នេះត្រូវបានចាត់ទុកថាជា“ ថ្ងៃច័ន្ទពណ៌ខ្មៅ” ក្នុងបរិបទដែលវិនិយោគិនហិរញ្ញវត្ថុមានការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាត Covid-19 និងការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃប្រេងរ៉ែសម្រាប់ខឿនសេដ្ឋកិច្ចអាមេរិកផងដែរ។
ទីផ្សារមូលប័ត្រអាមេរិក បានធ្លាក់ចុះយ៉ាងគំហុកដោយសារការព្រួយបារម្ភអំពី ជំងឺរាតត្បាត Covid 19 និងសង្គ្រាមតម្លៃប្រេងរ៉ែ - ảnh 1 ទីផ្សារមូលប័ត្រអាមេរិក បានធ្លាក់ចុះយ៉ាងគំហុកដោយសារការព្រួយបារម្ភអំពី ជំងឺរាតត្បាត Covid 19 និងសង្គ្រាមតម្លៃប្រេងរ៉ែ (រូបថត៖ KT)

សន្ទស្សន៍ឧហ្សាហកម្ម DowJones បានធ្លាក់ចុះ ២,០៤៣ ពិន្ទុស្មើនឹង ៧,៩% និងជាកំរិតថយចុះខ្ពស់បំផុតប្រចាំថ្ងៃ ចាប់តាំងពីខែធ្នូឆ្នាំ ២០០៨ មក។ សន្ទស្សន៍ S&P 500 ក៏បានធ្លាក់ចុះតម្លៃដល់ ៧.៥% ដែរ។ ការខំលក់ចោលភាគហ៊ុនក្នុងទ្រង់ទ្រាយធំ របស់វិនិយោគិនហិរញ្ញវត្ថុ បានបង្កឱ្យមានការជាប់គាំងទីផ្សារ និងបណ្តាលឱ្យ ទីផ្សារមូលប័ត្រអាមេរិកត្រូវបានផ្អាកការជួញដូរក្នុងរយៈពេល ១៥ នាទី។ មជ្ឈដ្ឋានវិនិយោគិនហិរញ្ញវត្ថុ បានសំដែងការព្រួយបារម្ភអំពីហានិភ័យនៃ "ការដួលរលំ" សេដ្ឋកិច្ច ក្នុងបរិបទនៃការគំរាមកំហែងដោយជំងឺរាតត្បាត Covid-19 ហើយថែមទាំង សង្គ្រាមតម្លៃប្រេងរ៉ែដែលកើតមានឡើងរវាងប្រទេសក្នុងនិងក្រៅអង្គការនៃបណ្តាប្រទេសនាំចេញប្រេងរ៉ែ (OPEC) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ