ទីភ្នាក់ងារសារព័ត៌មានវៀតណាមបដិសេធព័ត៌មានខុសឆ្គងរបស់សារព័ត៌មានចិនស្តីពីបញ្ហានៅសមុទ្រខាងកើត
|
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបដិសេធព័ត៌មានខុសឆ្គងរបស់សារព័ត៌មានចិនស្តីពីបញ្ហានៅសមុទ្រខាងកើត (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៨ កក្កដា ទីភ្នាក់ងារសារព័ត៌មានវៀតណាមទទួលបាន
សិទ្ធិបដិសេធខ្លឹមសារខុសឆ្គងនៃសារព័ត៌មានរបស់ចិនដែលទាក់ទិនដល់បញ្ហា
នៅសមុទ្រខាងកើតក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc ជាមួយសមភាគីចិន លោក Li Keqiang នាថ្ងៃទី ១៤ កក្កដា
ឆ្នាំ ២០១៦ នៅខាងក្រៅសន្និសីទកំពូលអាស៊ី-អឺរ៉ុប (ASEM) នៅទីក្រុង Ulan
Bator ប្រទេសម៉ុងហ្គូលី។
ក្រោយពីជំនួបពោលខាងលើ ស្ថាប័នសារព័ត៌មានជាផ្លូវការរបស់ចិន
ក្នុងនោះ មានទីភ្នាក់ងារសារព័ត៌មានជាតិរបស់ចិន Xinghua គេហទំព័រជាភា
សាអង់គ្លេសនៃកាសែត «Renmin Ribao» chinadaily.com.cn និងកាសែត
«Renmin Ribao» ជាភាសាចិន បានដកស្រង់ពាក្យសំដីរបស់នាយករដ្ឋមន្ត្រី
រដ្ឋាភិបាល លោក Nguyen Xuan Phuc បានឲ្យដឹងថា៖ «វៀតណាមគោរពគោល
ជំហររបស់ចិនស្តីពីការប្តឹងតវ៉ាទាក់ទិនដល់ជំលោះនៅសមុទ្រខាងកើតនៅ
តុលាការអាជ្ញាកណ្តាលអន្តរជាតិអចិន្ត្រៃយ៍ (PCA) ហើយវៀតណាមត្រៀមខ្លួនជា
ស្រេចជំរុញការចរចារទ្វេភាគីស្តីពីបញ្ហាសមុទ្រនិងការដោះស្រាយការខ្វែងគំ
និតជាមួយចិនសំដៅរួមចំណែកសំរាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់»។ ជា
ការពិត ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
ក្នុងពេល ដែលផ្តោតទៅលើបញ្ហានៅសមុទ្រខាងកើត អ្នកប្រមុខរដ្ឋាភិបាល
វៀតណាមបានស្នើឲ្យភាគីទាំងពីរអនុវត្តយ៉ាងម៉ត់ចត់បណ្ដាកិច្ចព្រមព្រៀង
និងចំណះដឹងរួមរាល់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងនោះមាន «កិច្ចព្រមព្រៀងស្តីពី
គោលការណ៍សារវ័ន្តក្នុងការបញ្ជាណែនាំដោះស្រាយបញ្ហានៅសមុទ្រវៀតណាម-
ចិន» ដែលអគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
និងអគ្គលេខាបក្សកម្មុយនិស្តចិន លោក Hu Jintao បានចុះហត្ថលេខានាខែ
តុលា ឆ្នាំ ២០១១ សំដៅជំរុញការអនុវត្តយន្តការលើសមុទ្រប្រកបដោយប្រសិទ្ធ
ភាព ព្រមទាំង គ្រប់គ្រងល្អការខ្វែងគំនិតលើសមុទ្រ មិនធ្វើស្ថានភាព
ស្មុគស្មាញ អនុវត្តប្រកបដោយប្រសិទ្ធភាពនិងលើគ្រប់ជ្រុងជ្រោយសេចក្តីថ្លែង
ការណ៍ស្តីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះ
ទៅទទួលបានក្រមប្រតិបត្តិសំរាប់ភាគីនានានៅ សមុទ្រខាងកើត (COC)។
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ក៏បានអះអាងជា ថ្មីម្តងទៀតនូវគោល
ជំហររបស់វៀតណាមចំពោះសាលក្រមរបស់ PCA នាថ្ងៃទី ១២ កក្កដា ឆ្នាំ
២០១៦ ផងដែរ។ មុននោះ នាថ្ងៃទី ១២ កក្កដា ឆ្នាំ ២០១៦ អ្នកនាំពាក្យ
ក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានលើកច្បាស់ ថា៖
វៀតណាមស្វាគមន៍ការនាំចេញសាលក្រមចុងក្រោយរបស់ PCA ហើយជា
ថ្មីម្តងទៀតអះអាងនូវគោលជំហរមុនក៏ដូចជាក្រោយរបស់ខ្លួនអំពីការ
ប្តឹងតវ៉ានេះ ក្នុងសេចក្តីប្រកាស នាថ្ងៃទី ៥ ធ្នូ ឆ្នាំ ២០១៤ របស់ក្រសួងការ
បរទេសវៀតណាម ផ្ញើរដល់តុលាការ។ វៀតណាមគាំទ្រយ៉ាងខ្លាំងការដោះ
ស្រាយជំលោះនៅសមុទ្រ ខាងកើតដោយសន្តិវិធីស្របច្បាប់អន្តរជាតិក្នុង
នោះមានអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕