ទីភ្នាក់ងារសារព័ត៌មាន AFP ផ្លាស់ប្តូរនិងស្វែងរកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ VOV

(VOVworld)-នាព្រឹកថ្ងៃទី៣១មិនា គណៈប្រតិភូជាន់ខ្ពស់នៃទីភ្នាក់ងារសារព័ត៌មាន
 AFP បានមកទស្សនាស្ថានីយ៍វិទ្យុសម្លេងវៀតណាម(VOV) សំដៅផ្លាស់ប្តូរនិងស្វែង
រកទិសដៅសហប្រតិបត្តិការលើគ្រប់វិស័យជាមួយVOV។ អគ្គនាយករង VOV លោក
 Vu Hai បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាជាន់ខ្ពស់ AFP ដឹកនាំដោយ
លោក Emmanuel Hoog ប្រធាននិងជាអគ្គនាយកទីភ្នាក់ងារសារព័ត៌មាន AFP ផង
ដែរ។

ទីភ្នាក់ងារសារព័ត៌មាន AFP ផ្លាស់ប្តូរនិងស្វែងរកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ VOV - ảnh 1
អគ្គនាយករង VOV លោក Vu Hai បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាជាន់ខ្ពស់ AFP ដឹកនាំដោយ លោក Emmanuel Hoog ប្រធាននិងជាអគ្គនាយកទីភ្នាក់ងារសារព័ត៌មាន AFP


        នៅក្នុងជំនួបនេះ លោក Vu Hai បានឲ្យដឹងថា វិទ្យុសម្លេងវៀតណាមបច្ចុប្បន្ន
បានក្លាយទៅជាស្ថាប័នផ្សព្វផ្សាយពហុមធ្យោបាយ ដោយប្រមូលផ្តុំទាំង វិទ្យុសម្លេង
 ទូរទស្សន៍ កាសែតបោះពុម្ភផ្សាយនិងកាសែតអេឡិចត្រូនិក។ដោយឧត្តមានដែល
មានស្រាប់នោះ លោក Vu Hai សង្ឃឹមថា អាចសហការជាមួយ AFP លើវិស័យវិទ្យុ
 សម្លេង ទូរទស្សន៍និងបណ្តុះបណ្តាល៖

        “វិទ្យុសម្លេងមានបំណងសហប្រតិបត្តិការជាមួយ AFP អាចជាកិច្ចសហប្រតិ
បត្តិការទិញព័ត៌មាន។ បន្ទាប់មកគឺបណ្តុះបណ្តាលផលិតវេដីអូ។ ដោយសារវិទ្យុ សម្លេងវៀតណាមបច្ចុប្បន្នជាស្ថាប័នពហុមធ្យោបាយ ដូច្នេះគឺត្រូវការការបណ្តុះ
បណ្តាល។​តាមនោះ យើងខ្ញុំទន្ទឹងរង់ចាំការបណ្តុះបណ្តាលរបស់ជំនាញការបរទេស
 ជាពិសេសគឺជំនាញការបារាំងផងដែរ”។

      រីឯខ្លួនវិញ ប្រធាន AFP លោក Hoog បានឲ្យដឹងថា AFP បច្ចុប្បន្ន មានស្ថាន
តំណាងនៅឯបរទេសរាប់រយកន្លែងនិងទើបបើកឲ្យដំណើរការស្ថាប័នតំណាងមួយ
 ទៀតនៅទីក្រុងព្យុងយ៉ាង(ស.ប.ប.ក)ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ