ទួរគីឃាត់ខ្លួនជនសង្ស័យ IS ចំនួន៥៥នាក់
(VOVWORLD) - ប៉ូលីសទួរគីទើបនឹងបានឃាត់ខ្លួនមុខសញ្ញាយ៉ាង
ហោចណាស់៥៥នាក់ ដោយជាប់សង្ស័យមានទំនាក់ទំនងជាមួយ
អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ក្នុងយុទ្ធនាការប្រឆាំងភេរវកម្មនៅ
ទីក្រុងIstanbul និងទីក្រុងប៉ែកខាងលិច Izmir។
ប៉ូលីសទួរគីយាមនៅទីលាន Taksim (រូបថត៖ AFP/TTXVN)
|
ទីភ្នាក់ងារសារព័ត៌មាន Anadolu រាយការណ៍ថា យុទ្ធនាការបោសសម្អាតពោលខាងលើត្រូវ
បានដំណើរការដោយព្រមៗគ្នាក្នុងថ្ងៃទី២១ ធ្នូ នៅកន្លែងចំនួន១២នៅក្រុង Istanbul ជាកន្លែងដែល
ប្រជាពលរដ្ឋមានសញ្ជាតិបរទេសចំនួន៤៥នាក់ត្រូវឃាត់ខ្លួនមុននោះ ដោយសារមានឧបាយកល
អនុវត្តការវាយប្រហារភេរវកម្ម៕