ទួរគីនិងប៉ាឡេស្ទីនព្រួយបារម្ភអំពីផែនការប្ដូរស្ថានទូតអាមេរិកទៅកាន់យេរូសាឡឹម

(VOVWORLD) -នាថ្ងៃទី ២៤ កុម្ភៈ ទួរគីបានឲ្យដឹងថា៖ ប្រទេសខ្លួនព្រួយបារម្ភជាខ្លាំងចំពោះផែនការរបស់អាមេរិក ស្ដីពីការបើកស្ថានទូតប្រចាំអ៊ីស្រាអែល នៅយេរូសាឡឹម នាខែឧសភាខាងមុខ។ 
ទួរគីនិងប៉ាឡេស្ទីនព្រួយបារម្ភអំពីផែនការប្ដូរស្ថានទូតអាមេរិកទៅកាន់យេរូសាឡឹម - ảnh 1ទួរគីនិងប៉ាឡេស្ទីនព្រួយបារម្ភអំពីផែនការប្ដូរស្ថានទូតអាមេរិកទៅកាន់យេរូសាឡឹម 

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសទួរគីបានសង្តក់ធ្ងន់ថា៖ សេចក្ដីសម្រេចចិត្តពោលខាងលើបានដើរផ្ទុយនឹងសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ និងអង្គការសហប្រតិបត្តិការឥស្លាម (OIC) ព្រមទាំងសរឲ្យឃើញថា វ៉ាស៊ីនតោន ចង់បង្កគ្រោះថ្នាក់ចំពោះលក្ខខណ្ឌជំរុញសន្តិភាព"នៅមជ្ឈឹមបូព៌ា។

ទន្ទឹមនឹងនោះ នៅប៉ាឡេស្ទីន អនុប្រធានអង្គការរំដោះ ប៉ាឡេស្ទីន លោក Elias Zananiri បានលើកច្បាស់ថា សេចក្ដីសម្រេចចិត្តពោលខាងលើបានសរឲ្យឃើញថា អាមេរិកមិនដើរតួនាទីជាក់ស្ដែងក្នុងដំណើករការសន្តិភាពឡើយ។ លោក Nabil Abu Rudeineh អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានឲ្យដឹងថា៖ រាល់ទង្វើឯកតោភាគី ដែលមិនគាំទ្រសន្តិភាព និងមិនសមស្របជាមួយនឹងច្បាប់អន្តរជាតិ នឹងរារាំងកិច្ចខិត្តខំប្រឹងប្រែង ដើម្បីទទួលឲ្យបានកិច្ចព្រមព្រៀងក្នុងតំបន់ ហើយបង្កើតឡើងបរិយាកាសដ៏អវិជ្ជមានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ