|
រថតង់ទួរគីបានដាក់ពង្រាយនៅព្រំដែនជាប់ស៊ីរី(រូបថត៖Internet) |
VOV- តាមសេចក្តីជូនដំណឹងរបស់បណ្តាកំលាំងការពារប្រទេសអ៊ីស្រាអែល
(IDF) បាន ឲ្យដឹងកាលពីថ្ងៃទី២៨មិថុនាថា៖កងទ័ពប្រទេសនេះនឹងដាក់ពង្រាយ
បន្ថែមប្រព័ន្ធការពារ នៅតាមបណ្តោយផ្លូវព្រំដែនជាប់ស៊ីរីដើម្បីទប់ទល់នឹងលទ្ធភាព
កើតមានការ វាយប្រហារ របស់ពូកប៉ះបោពីតំបន់ខ្ពង់រាប Golan នឹងរលកជនភៀស
ខ្លួនស៊ីរី ក្នុងពេលដែលជំលោះ រីករាលដាលតទៅទៀត។ ក្រៅពីការធ្វើទំនើបដល់
ប្រព័ន្ធសន្តិសុខនឹងកែឆ្នៃសកម្មភាព របស់បញ្ជាការដ្ឋានប្រយុទ្ធ IDF នៅបង្កើត
បណ្តាតំបន់ការពារពិសេសនៅតាមបណ្តោយ ផ្លូវព្រំដែនដើម្បីរាំងស្កាត់ចរន្តជន
ភៀសខ្លួនស៊ីរីផងដែរ។ ក្នុងថ្ងៃដដែលប្រទេសទួរគីក៏ជូនដំណឹងថា៖បានដាក់
ពង្រាយកាំភ្លើងយន្តសំរាប់ បាញ់យន្តហោះនឹងសព្វាវុធជាច្រើនប្រភេទផ្សេងទៀត
នៅតាមបណ្តោយខ្សែព្រំដែនជាប់ស៊ីរី។ កាយវិការទាំងនេះរបស់អ៊ីស្រាអែលនឹងទួរគីប្រព្រិត្តទៅក្នុងកាលះទេសះបណ្តា មហាអំណាចលើសកលលោកត្រៀមរៀបចំកិច្ច
ប្រជុំអន្តរជាតិ១ស្តីអំពីស៊ីរីនៅទីក្រុង Geneva របស់ស្វីសនាថ្ងៃទី៣០មិថុនាខាងមុខនេះ៕