(VOVWORLD) - នាថ្ងៃទី៦ កក្កដា នាយករដ្ឋមន្រ្តីទួរគីលោក Binali Yildirim ប្រកាស ថា ប្រទេសនេះនៅមានបំណងចូលរួមសហភាពអឺរ៉ុប (EU) ប៉ុន្តែសម្ព័ន្ធភាពនេះ កំពុងរារាំង ហើយប្រការនេះត្រូវបានរៀបចំជាស្រេច។
នាយករដ្ឋមន្រ្តីទួរគីលោក Binali Yildirim (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី៦ កក្កដា នាយករដ្ឋមន្រ្តីទួរគីលោក Binali Yildirim ប្រកាស ថា ប្រទេសនេះនៅមានបំណងចូលរួមសហភាពអឺរ៉ុប (EU) ប៉ុន្តែសម្ព័ន្ធភាពនេះ កំពុងរារាំង ហើយប្រការនេះត្រូវបានរៀបចំជាស្រេច។អញ្ជើញថ្លែងមតិទៅ កាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាននៅរដ្ឋធានីអង់ការ៉ា លោក Yildirim សង្កត់ធ្ងន់ថា សេចក្ដីសំរេចរបស់សភាអឺរ៉ុប (EP) គឺគ្មានតំលៃចំពោះទួរគី ហើយសេចក្ដីសំរេច នេះមិនតំណាងឲ្យទស្សនៈរបស់ស្ថាប័នថ្នាក់ខ្ពស់ជាងរបស់ EU ទេ។លោក Yildirim បានបញ្ចេញមតិដូច្នេះ ក្រោយពី EP សំណូមពរឲ្យផ្អាកការចរចារស្ដីពី ការដែលទួរគីសុំចូលរួម EU ប្រសិនបើអង់ការ៉ាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែល ត្រូវបានគាំទ្រតាមរយៈការបោះប្រជាមតិកាលពីខែមេសាកន្លងទៅ។ក្នុងពេលនោះ អ្នកនាំពាក្យក្រសួងការបរទេសទួរគីលោក Huseyin Muftugolu បានរិះគន់ ថា សេចក្ដីសំរេចពោលខាងលើរបស់ EP គឺពឹងផ្អែកទៅលើសេចក្ដីប្រកាសនិង ការចោទប្រកាន់មិនត្រឹមត្រូវ ព្រមទាំងបង្ខូចកិត្យានុភាពរបស់ EP ផងដែរ៕