ទួរគីបញ្ជូនកងទ័ពទៅអ៊ីរ៉ាក់ដើម្បីដេញចាប់ PKK
|
ទួរគីបញ្ជូនកងទ័ពទៅអ៊ីរ៉ាក់ដើម្បីដេញចាប់ PKK (Image: VNA) |
(VOVworld) – នាថ្ងៃទី ៨ កញ្ញា ទួរគីបានទទួលស្គាល់ថា៖ បណ្ដាកំលាំងកងទ័ព
ជើងគោកពិសេសនៃប្រទេសនេះបានឆ្លងព្រំដែនជាមួយអ៊ីរ៉ង់ប៉ែកខាងជើងដើម្បី
ដេញចាប់ជនប្រដាប់អាវុធចំណុះគណៈបក្សកម្មករជន Kurd (PKK)។ កាយវិការ
ពោលខាងលើបានប្រព្រឹត្តទៅបន្ទាប់ពីបណ្ដាការវាយប្រហារដ៏បង្ហូរឈាមតម្រង់
ទៅលើកំលាំងសន្តិសុខទួរគីកើតមានឡើងជាបន្តបន្ទាប់។ ប៉ុន្តែ អានការ៉ាបាន
សង្កត់ធ្ងន់ថា៖ ការបញ្ជូនកងទ័ពឆ្លងព្រំដែននេះមិនអូសបន្លាយក្នុងរយៈពេលយូរ
អង្វែរទេ។ ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានសន្យានាថ្ងៃដដែល
ថា៖ លោកមិនទុកឲ្យអនាគតនៃប្រទេសនេះធ្លាក់ចូលបាតដៃរបស់ភេវរករ ទេ។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត PKK បានដោះលែងប្រជាពលរដ្ឋទួរគី ចំនួន
២០ នាក់ ដែលត្រូវបានចាប់ខ្លួននាពាក់កណ្ដាលខែសីហានៅប៉ែកខាងកើត
ទួរគីបន្ទាប់នោះគេត្រូវបានបញ្ជូនទៅអ៊ីរ៉ាក់៕