ទួរគីបដិសេធព័ត៍មានថា៖អនុញ្ញត្តិអោយសម្ព័ន្ធមិត្តប្រើមូលដ្ឋានទ័ពប្រឆាំង IS

ទួរគីបដិសេធព័ត៍មានថា៖អនុញ្ញត្តិអោយសម្ព័ន្ធមិត្តប្រើមូលដ្ឋានទ័ពប្រឆាំង IS - ảnh 1
ទួរគីបដិសេធព័ត៍មានថា៖អនុញ្ញត្តិអោយសម្ព័ន្ធមិត្តប្រើមូលដ្ឋានទ័ពប្រឆាំង IS

(VOV)_នាថ្ងៃទី១៣ តុលា ទួរគីបានបដិសេធព័ត៍មានថា៖ ប្រទេសនេះបាន
អនុញ្ញាត្តិអោយសម្ព័ន្ធមិត្ត ដឹកនាំដោយអាមេរិក ប្រើប្រាស់បណ្ដាមូលដ្ឋានកងទ័ព
របស់ Ankara ដើម្បីអនុវត្តការវាយប្រហារតាមជើងអាកាស​ ទៅលើបណ្ដាគោល
ដៅរបស់​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម (IS)។ ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រីទួរគីបានអោយ
ដឹងថា៖ Ankara មិនទាន់មានការព្រមព្រៀងណា​មួយ​ជាមួយ​អាមេរិក អំពីការប្រើ
ប្រាស់ មូលដ្ឋានទ័ពអាកាស​ Incirlik នៅ​ភាគខាងត្បូងប្រទេសនេះ។ នាបច្ចុប្បន្ន  អាមេរិកបានប្រើប្រាសមូលដ្ឋាននេះ ដោយគោលដៅភស្តុភា និងជួយឧបត្ថម្ភ
មនុស្សធម៌សំរាប់អ៊ីរ៉ាក់ ស៊ីរីតែប៉ុណ្ណោះ។ តាមមន្ត្រីរូបនេះថា៖ការចរចារនៅបន្ត
ប្រព្រឹត្តទៅដែរ។

          សេចក្ដីប្រកាសនេះរបស់ទួរគីត្រូវបាននាំចេញ ក្រោយ១ថ្ងៃបន្ទាប់ពីពេលដែល 
ទីប្រឹក្សារសន្តិសុខជាតិអាមេរិក Susan Rice បាននិយាយថា៖​ រដ្ឋអំណាច Ankara  បានអនុញ្ញាត្តិអោយកងកម្លាំងអាមេរិកទាក់ទង​នឹងបណ្ដា​មូលដ្ឋានទ័ពអាកាស របស់ខ្លួន ដែលក្នុងនោះមាន Incirlik ដើម្បី​បំរើបណ្ដាសកម្មភាពវាយប្រហារ តាមជើងអាកាសទៅលើ IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ