ទួរគីប្រកាសនឹងបន្តយុទ្ធនាការយោធានៅស៊ីរី


ទួរគីប្រកាសនឹងបន្តយុទ្ធនាការយោធានៅស៊ីរី - ảnh 1
ទួរគីប្រកាសនឹងបន្តយុទ្ធនាការយោធានៅស៊ីរី (VNA)

(VOVworld) – នាថ្ងៃទី ២៦ តុលា រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu
បានប្រកាសថា៖ Ankara នឹងបន្តយុទ្ធនាការយោធានៅស៊ីរីដល់ពេល ណាអង្គការដ្ឋ
ឥស្លាមស្វ័យប្រកាស (IS) ត្រូវបានកំទេចទាំងស្រុងនៅទីក្រុង al-Bab ដោយមិន
អើពើដល់ការព្រមានរបស់កំលាំងសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលស៊ីរី។ ខែកុម្ភៈ
កន្លងទៅ ទួរគីបានធ្វើអន្តរាគមន៍ចូលក្នុងការប្រយុទ្ធប្រឆាំងនឹង IS នៅស៊ីរី
សំដៅកំទិចអង្គការភេរវកម្មនេះពីខ្សែព្រំដែនជាមួយប្រទេសនេះ ហើយរារាំង
ជនប្រដាប់អាវុធ  Kurd ដណ្តើមបន្ថែមទីតាំងបន្ទាប់ពី IS ដកទ័ពចេញពីទី
កន្លែងនោះ។ ក្នុងពេលនោះ មេបញ្ជាការរណសិរ្សនៃកំលាំងសម្ព័ន្ធមិត្តជាមួយ
ប្រធានាធិបតីស៊ីរីរួមមានអង្គការ Hezbollah សេនាជនអ៊ីរ៉ាក់និងកំលាំងការ
ពារបេដិវត្តន៍អ៊ីរ៉ង់បានព្រមានទួរគីថា៖ ការឈានចូលណាមួយរបស់កងទ័ព
ទួរគី ទៅកាន់ទីតាំងរបស់គេនៅភាគខាងជើងនិងខាងកើតទីក្រុង Aleppo
នឹងត្រូវបានតបតវិញ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ