ទួរគីប្រកាសមេគំនិតក្នុងការវាយប្រហារដោយគ្រាប់បែកនៅ Istanbul គឺជាសមាជិករបស់ IS


ទួរគីប្រកាសមេគំនិតក្នុងការវាយប្រហារដោយគ្រាប់បែកនៅ Istanbul គឺជាសមាជិករបស់ IS  - ảnh 1
ទួរគីប្រកាសមេគំនិតក្នុងការវាយប្រហារដោយគ្រាប់បែកនៅ Istanbul គឺជាសមាជិករបស់ IS (Image: VNA)

(VOVworld) – នាថ្ងៃទី ២០ មិនា ទួរគីបានប្រកាសអត្តសាញ្ញាណមេគំនិតក្នុងការ
 វាយប្រហារដោយគ្រាប់បែកអត្តឃាតដែលបានកើតមានឡើងនៅទីក្រុង Istanbul
 នាថ្ងៃទី ១៩ មិនា គឺជាសមាជិកអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ ថ្លែងមតិ
នៅសន្និសីទកាសែតមួយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី លោក Efkan Ala បានឲ្យ
ដឹងថា៖ មេគំនិតគឺ Mehmet Ozutrk អាយុ ២៤ ឆ្នាំ រល់នៅនៅទីក្រុង Gaziantep។
រដ្ឋមន្ត្រី Efkan Ala បានឲ្យដឹងថា​៖ ប៉ូលីសប្រទេសនេះបានចាប់ខ្លួនមុខសញ្ញា
ចំនួន ៥ នាក់ទៀតដែលសង្ស័យទាក់ទិនដល់រឿងហេតុពោលខាងលើ។ នាថ្ងៃ
ដដែល ទួរគីបានដាក់កំលាំងប៉ូលីសក្នុងស្ថានភាពប្រកាសអាសន្នខ្ពស់ដោយមាន
ការបង្កើនវិធានការសន្តិសុខក្នុងឱកាសពិធីបុណ្យនិទាឃរដូវ Newroz របស់
ជន Kurd៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ