ទួរគីផ្តើមឡើងផែនការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍

ទួរគីផ្តើមឡើងផែនការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ - ảnh 1
ទួរគីផ្តើមឡើងផែនការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ (Image: VNA)

(VOVworld) – ទួរគីទើបនឹងផ្តើមឡើងផែនការដោយមានវិធានការណ៍ចំនួន ២
 សំដៅដោះស្រាយវិបត្តិជនអន្តោប្រវេសន៍អន្តរជាតិដែលមាននិន្នាការអាក្រក់
ទៅៗ។ ឧបនាយករដ្ឋមន្ត្រីទួរគី លោក Numan Kurtulmus បានឲ្យដឹងថា៖ បណ្ដា
 គោលនយោបាយចំពោះជនចំណាកស្រុករបស់សហគមន៍អន្តរជាតិទទួល
បរាជ័យ ដោយហេតុនេះ Ankara បានផ្តើមឡើងការផ្តើគំនិតដោយវិធានការណ៍
 ចំនួន ២ គឺ៖ ការបង្កើតស្ថាប័នថ្មីដោយទ្រង់ទ្រយធ្វើសកម្មភាពទូលំទូលាយថែម
ទៀតបើប្រៀបនឹងអគ្គស្នងការទទួលបន្ទុកជនអន្តោប្រេវេសន៍ (UNHCR) របស់
អ.ស.ប. ដែលមានលទ្ធភាពអនុវត្តបណ្ដាគំរោងការណ៍លើពិភពលោកទាំងមូល
ទី ២ គឺការបង្កើតទីប្រជុំជនថ្មីសំរាប់ជនចំណាកស្រុក។ លោក Kurtulmus បាន
ប្រកាសថា៖ ទួរគីមិនអាចយល់ព្រមក្លាយទៅជា “ជំរុំនៃពិភពលោក” ទេ ព្រមទាំង
អះអាងថា៖  Ankara  ត្រៀមខ្លួនជាស្រេចកសាងទីក្រុងថ្មីដូចជាការផ្តើមគំនិត
ពោលខាងលើនៅប្រទេសនេះ ឬ នៅតំបន់សុវត្ថិភាពនៅស៊ីរី។ ផែនការនេះរួម
មានការកសាងបណ្ដាទីក្រុងឬទីរួមស្រុកដែលមានសាលារៀនមន្ទីពេទ្យនិងបណ្ដា
រោងចក្រសំរាប់ជនចំណាកស្រុក។ នាថ្ងៃដដែល គណៈកម្មាធិការអឺរ៉ុប (EC) បាន
ប្រកាសនឹងផ្តល់ប្រាក់ជំនួយចំនួន ៥,៩ លានអឺរ៉ូសំរាប់ក្រិកដើម្បីប្រទេសនេះ
ដោះស្រាយវិបត្តិជនអន្តោប្រវេសន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ