|
ប្រធានាធិបតីទួរគីលោក Tayyip Erdogan (រូបថត៖ndtv.com) |
(VOVworld) - ប្រធានាធិបតីទួរគីលោក Tayyip Erdogan នាថ្ងៃទី៩ វិច្ចិកា បាន
ព្រមានថា នឹង បើកទ្វារឲ្យជនភៀសខ្លួនស៊ីរីរាប់លាននាក់ហូរចូលក្នុងទ្វីបអឺរ៉ុបដើម្បី
តបតវិញនូវការដែល ព្រុចស៊ែលរិះគន់ទៅលើសកម្មភាពបង្រ្កាបរបស់អង់ការ៉ា
ក្រោយពីករណីធ្វើរដ្ឋប្រហារមិន សម្រេចជោគជ័យកាលពីខែកក្កដាកន្លងទៅនៅ
ទួរគី។សេចក្ដីព្រមានពោលខាងលើត្រូវបាននាំចេញក្រោយពីគណៈកម្មាធិការ
អឺរ៉ុប (EC) រិះគន់រដ្ឋអំណាចរបស់លោក Erdogan បាន បណ្ដេញមនុស្សជាង១សែន
នាក់ចេញពីការងារដោយចោទប្រកាន់ពីបទគាំទ្រការធ្វើ រដ្ឋប្រហារពោលខាង
លើ។លោក Erdogan សង្កត់ធ្ងន់ថា EU ត្រូវពិចារណាលើការតភ្ជាប់ ឡើងវិញកិច្ច
ចរចារជាមួយទួរគី ប្រសិនបើមិនដូច្នេះគឺ អង់ការ៉ានឹងបើកទ្វារព្រំដែនដើម្បីជន
ភៀសខ្លួនហូរចូលក្នុងអឺរ៉ុប៕