ទួរគីព្រមានអាចផ្អាកបណ្ដាកិច្ចព្រមព្រៀងជាមួយ EU
|
ទួរគីព្រមានអាចផ្អាកបណ្ដាកិច្ចព្រមព្រៀងជាមួយ EU (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៣ ឧសភា ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីទួរគី
លោក Yigit Bulut បានព្រមានថា៖ Ankara អាចផ្អាករាល់កិច្ចព្រមព្រៀងរវាង
ប្រទេសនេះជាមួយសហ ភាពអឺរ៉ុប (EU)។ លោក Yigit Bulut បានសង្កត់ធ្ងន់ថា៖
Ankara នឹងនាំចេញសេចក្តីសម្រេច រឹងមាំក្នុងករណី EU បន្តអនុវត្ត «បទដ្ឋាន
ទ្វេដង» ក៏ដូចជា មិនរក្សាពាក្យសន្យារបស់ខ្លួន ចំពោះការលើកលែងទិដ្ឋការ
ចំពោះប្រជាពលរដ្ឋទួរគី។ កិច្ចព្រមព្រៀងទប់ស្កាត់ រលកជនភៀសខ្លួនខុស
ច្បាប់ហូរទៅអឺរ៉ុបរវាងទួរគីនិង EU នៅជួបការលំបាកមួយចំនួន ដោយការ
ខ្វែងគំនិតអំពីច្បាប់ប្រឆាំងលិទ្ធិភេរវកម្មរបស់ Ankara ដែល Brussels ចង់ឲ្យ
ប្រទេសនេះផ្លាស់ប្តូរឲ្យសមស្របនឹងបទដ្ឋានរបស់ EU។ ទួរគីចោទប្រកាន់ EU
បានបំពេញ បន្ថែមលក្ខ័ណ្ឌថ្មីក្នុងកិច្ចព្រមព្រៀងពោលខាងលើ៕