ទួរគីមានគោលបំណងបង្កើតឡើងវិញនូវទំនាក់ទំនងសហប្រតិបតិ្តការជាប្រពៃណីជាមួយរុស្ស៊ី

ទួរគីមានគោលបំណងបង្កើតឡើងវិញនូវទំនាក់ទំនងសហប្រតិបតិ្តការជាប្រពៃណីជាមួយរុស្ស៊ី - ảnh 1
នាយករដ្ឋមន្រ្តីទួរគីលោក Ahmet Davutoglu (រូបថត៖AFP/TTXVN)

(VOVworld) - បីសប្ដាហ៍ក្រោយពីរឿងក្ដីដែលកងកម្លាំងទ័ពជើងអាកាសទួរគីបាញ់
ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីមក រដ្ឋអំណាចក្រុងអង់ការ៉ាបានប្រកាសចង់
បង្កើតឡើងវិញ នូវទំនាក់ទំនងសហប្រតិបតិ្តការជាប្រពៃណីជាមួយរុស្ស៊ី។កាសែត
“Focus” របស់អាល្លឺម៉ង់ នាថ្ងៃទី១៦ ធ្នូ បានស្រង់សម្ដីរបស់នាយករដ្ឋមន្រ្តីទួរគីលោក
Ahmet Davutoglu ថ្លែងមតិបន្ទាប់ពីជំនួបចរចារជាមួយសមភាគីប៊ុលហ្គារី Boiko
Borissow ថា អង់ការ៉ាមិនចង់បន្តភាពតានតឹងជាមួយរុស្ស៊ីឡើយ ដោយសារប្រការ
នេះនឹងជះឥទ្ធិពលអាក្រក់ទៅលើតំបន់ជុំវិញក៏ដូចជាសន្តិភាពពិភពលោកផងដែរ។
តាមលោកនាយករដ្ឋមន្រ្តីទួរគីថា អង់ការាឥឡូវនេះត្រៀមខ្លួន ជាស្រេចផ្លាស់ប្ដូរព័ត៌
មានជាមួយរុស្ស៊ី។ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់ទួរគីបាន
ចុះផ្សាយថា នាយករដ្ឋមន្រ្តី Davutoglu នៅអះអាងជាថ្មី ម្ដងទៀតនូវសិទ្ធិការពារ
អធិបតេយ្យភាពរបស់ប្រទេសនេះក្នុងករណីដែនអាកាសត្រូវគំរាមកំហែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ