ទួរគីវាយប្រហារជនឃឺដនៅស៊ីរី៖ ទីក្រុងអង់ការ៉ាព្រមាននឹងតបតវិញបទដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ា ស៊ីនតោន
(VOVWORLD) -សេចក្ដីប្រកាសនេះត្រូវបាននាំចេញ ១ ថ្ងៃ បន្ទាប់ពីព្រឹទ្ធសមាជិកសភាក៏មានបំណងស្រដៀងគ្នា សំដៅសម្ដែងប្រតិកម្មយ៉ាងខ្លាំងក្លា ចំពោះប្រតិបត្តិការយោធារបស់ទួរគីផងដែរ។
ទីក្រុងអង់ការ៉ាព្រមាននឹងតបតវិញបទដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ា ស៊ីនតោន (រូបថត៖ vnanet.vn) |
នាថ្ងៃទី ១០ ខែតុលា រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បានព្រមានថា ប្រទេសនេះ នឹងតបតវិញ ប្រសិនបើអាមេរិកដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងយុទ្ធនាការយោធារបស់ទីក្រុងអង់ការ៉ា នៅភាគឦសានប្រទេសស៊ីរី ដែលសំដៅទៅលើកងកម្លាំងជនឃឺដ ដែលគាំទ្រដោយទីក្រុងវ៉ាស៊ីនតោន។
មុននេះសមាជិកសភា មកពីគណបក្សសាធារណរដ្ឋចំនួន ២៩ រូប របស់ប្រធានា ធិបតីអាមេរិកលោក Donald Trump បានប្រកាសថា នឹងដាក់ជូនសេចក្ដីព្រាងច្បាប់មួយ សំដៅដាក់ទណ្ឌកម្មទៅលើទួរគី។ សេចក្ដីប្រកាសនេះត្រូវបាននាំចេញ ១ ថ្ងៃ បន្ទាប់ពីព្រឹទ្ធសមាជិកក៏មានបំណងស្រដៀងគ្នា សំដៅសម្ដែងប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះប្រតិបត្តិការយោធារបស់ទួរគីផងដែរ៕