ទួរគី​អនុម័តលើពិធីសារសម្រាប់ការបញ្ចូលហ្វាំងឡង់ជា​សមាជិក​ណាតូ

(VOVWORLD) - នាថ្ងៃទី ៣០ ខែមីនា ប្រទេសទួរគីបានក្លាយជាសមាជិកចុងក្រោយនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលបានអនុម័តលើពិធីសារដើម្បីបញ្ចូលប្រទេសហ្វាំងឡង់ទៅក្នុងសម្ព័ន្ធភាពយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះ។ 
ទួរគី​អនុម័តលើពិធីសារសម្រាប់ការបញ្ចូលហ្វាំងឡង់ជា​សមាជិក​ណាតូ - ảnh 1ប្រធានាធិបតីទួរគី Tayyip Erdogan កាលពីថ្ងៃទី៤ ខែមករា។ (រូបថត៖ Reuters)

កាយវិការនេះបានកើតឡើងពីរសប្តាហ៍បន្ទាប់ពីប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានប្រកាសគាំទ្រកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនខែរបស់ហ្វាំងឡង់។ ការយល់ព្រមរបស់ទួរគី បានបណ្តាលឲ្យប្រទេសហ្វាំងឡង់ដែលមានព្រំដែនប្រវេង ១.៣០០ គីឡូម៉ែត្រជាមួយរុស្ស៊ី នៅសល់តែជំហានបច្ចេកទេសមួយចំនួនទៀតប៉ុណ្ណោះ ដើម្បីក្លាយជាសមាជិកទី ៣១ នៃសម្ព័ន្ធភាពយោធាដ៏ធំបំផុតរបស់ពិភពលោក។ ទីក្រុង Helsinki រំពឹងថា ដំណើរការនេះនឹងត្រូវបញ្ចប់នៅដើមសប្តាហ៍ខាងមុខ។

ប្រទេសហ្វាំងឡង់ និងស៊ុយអែតបានសម្រេចចិត្តដាក់ពាក្យចូលជាសមាជិកអង្គការណាតូ បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ ពាក្យស្នើសុំចូលជាសមាជិករបស់ប្រទេស Nordic ទាំងពីរនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលណាតូ កាលពីខែមិថុនា ឆ្នាំ ២០២២។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីក្លាយជាសមាជិកផ្លូវការនេះអង្គការណាតូ  ប្រទេសទាំងពីរចាំបាច់ត្រូវមានសច្ចានុម័តពីសភានៃប្រទេសសមាជិកទាំង ៣០ ។ បច្ចុប្បន្នស៊ុយអែតមិនទាន់បំពេញតម្រូវការនេះទេ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ