ទួរគី៖ មិនទាន់មានព័ត៌មានអំពីជនវៀតណាមត្រូវរងរបួស និងស្លាប់ឡើយ

(VOVWORLD) - គ្រោះមហន្តរាយបានកើតឡើងតាំងពីពេលរសៀលថ្ងៃទី ៣០ ខែតុលា បន្ទាប់ពីមានគ្រោះរញ្ជួយដីយ៉ាងខ្លាំង ដែលបណ្តាលឱ្យមានរលកយក្សនៅទីក្រុង Izmir ដែលមានចំនួនប្រជាជនច្រើនទី ៣ នៅទួរគី។
ទួរគី៖ មិនទាន់មានព័ត៌មានអំពីជនវៀតណាមត្រូវរងរបួស និងស្លាប់ឡើយ - ảnh 1 ស្ថានភាពក្រោយពេលកើតមានគ្រោះមហន្តរាយនៅទួរគី

គិតត្រឹមព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ជនរងគ្រោះ ដោយសារគ្រោះ រញ្ជួយដី ដែលកើតមានឡើងនៅទីក្រុង Izmir ភាគខាងលិចប្រទេសទួរគី គឺមានអ្នកស្លាប់ចំនួន ៣៩ នាក់ និង ៩០០ នាក់ទៀតត្រូវរងរបួស។ គ្រោះមហន្តរាយនេះ បានកើតឡើងតាំងពីពេលរសៀលថ្ងៃទី ៣០ ខែតុលា បន្ទាប់ពីមានគ្រោះរញ្ជួយ ដីយ៉ាងខ្លាំង ដែលបណ្តាលឱ្យមានរលកយក្សនៅទីក្រុង Izmir ដែលមានចំនួនប្រជាជនច្រើន ទី ៣ នៅទួរគី។ នៅពេលទទួលបានព័ត៌មានអំពីគ្រោះរញ្ជួយដីនេះ ស្ថានទូតវៀតណាមប្រចាំនៅទួរគី និងក្រិកបានធ្វើការទាក់ទងទៅអាជ្ញាធរ និងសហ គមន៍វៀតណាមក្នុងតំបន់ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីគ្រោះររញ្ជួយដី។ រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានណាមួយអំពីការស្លាប់និងរបួសរបស់ជនវៀតណាមនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ