ទូរលេខធានាសុវត្ថិភាពជាដាច់ខាតសំរាប់ IPU ១៣២


ទូរលេខធានាសុវត្ថិភាពជាដាច់ខាតសំរាប់ IPU ១៣២ - ảnh 1
បណ្ដាតំបន់ ត្រូវធានាសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ អនុវត្តល្អនូវ
ការងារអនាម័យបរិស្ថាន បង្ការប្រឆាំងអាសន្នរោគនិងអនាម័យ
សុវត្ថិភាពម្ហូបអាហារលើភូមិសាស្ត្រ

(VOVworld) - ចាប់ពីថ្ងៃទី២៨ មិនាដល់ទី១ មេសា មហាសន្និបាតសហភាពអន្តរសភា
ពិភពលោកលើកទី១៣២ (IPU ១៣២) នឹងបានរៀបចំឡើងនៅរដ្ឋធានី ហាណូយ
របស់វៀតណាម ជាមួយសកម្មភាពនានានៅតំបន់មួយចំនួន។ក្នុង ទូរលេខផ្ញើរឲ្យ
បណ្ដាក្រសួង ស្ថាប័ន តំបន់ទាក់ទិននានា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Tan Dung បានលើកច្បាស់ថា៖ ការរៀបចំ IPU ១៣២ ប្រកបដោយជោគជ័យនឹងរួម
ចំណែកលើកកំពស់កិត្យានុភាពរបស់ប្រទេសនិងរដ្ឋសភាវៀត ណាម ជំរុញទំនាក់
ទំនងមិត្តភាព កិច្ចសហប្រតិបតិ្តការរវាងវៀតណាម ជាមួយប្រទេសដទៃនិងអង្គ
ការអន្តរជាតិនានា លើកកំពស់តួនាទីរបស់វៀតណាម លើឆាកអន្តរជាតិ។លោក
នាយករដ្ឋមន្រ្តីបានសំណូមពរបណ្ដាក្រសួង ស្ថាប័ន តំបន់ ទាក់ទិនានាលាត
ត្រដាងអនុវត្តឲ្យបានល្អនូងវិធានការការពារសុវត្ថិភាពជាដាច់ ខាតសំរាប់IPU
១៣២។ភាគីទាក់ទិននានា ត្រូវក្ដាប់ជាប់ស្ថានភាពមុន ក្នុង និងក្រោយសន្និសីទ មិនទុកឲ្យការរំលោភទៅលើសន្តិសុខស ណ្ដាប់ធ្នាប់កើតមានឡើង។បណ្ដាតំបន់ ត្រូវធានាសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ អនុវត្តល្អនូវការងារអនាម័យបរិស្ថាន បង្ការប្រឆាំងអាសន្នរោគ និងអនាម័យសុវត្ថិភាពម្ហូបអាហារលើភូមិសាស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ