ទិវាកំណាព្យវៀតណាមឆ្នាំ ២០២៣ ក្រោមប្រធានបទ “ចង្វាក់ថ្មី”

(VOVWORLD) - បន្ទាប់ពីរយៈពេល ១៨ ឆ្នាំបានប្រព្រឹត្តិទៅនៅ Van Mieu - Quoc Tu Giam មក ឆ្នាំនេះជាលើកដំបូងដែលសមាគមអ្នកនិពន្ធវៀតណាមបានជ្រើសរើស បរមរាជវាំង Thang Long - ហាណូយ ជាកន្លែងសម្រាប់រៀបចំទិវាកំណាព្យវៀតណាមលើកទី ២១ ក្នុងឱកាសពិធីបុណ្យមាឃបូជានិទាឃៈរដូវ (Nguyen Tieu)ឆ្នាំថោះ បញ្ចស័ក ២០២៣។
ទិវាកំណាព្យវៀតណាមឆ្នាំ ២០២៣ ក្រោមប្រធានបទ “ចង្វាក់ថ្មី” - ảnh 1ពិធីបើកទិវាកំណាព្យវៀតណាមឆ្នាំ ២០២៣ ។ (រូបថត៖ VOV)

ដោយប្រធានបទ "ចង្វាក់ថ្មី" ទិវាកំណាព្យវៀតណាមឆ្នាំ ២០២៣ ត្រូវបានរៀបចំឡើងនាថ្ងៃទី ៥ ខែកុម្ភៈ ជាមួយក្តីសង្ឃឹមឆ្ពោះទៅរកអនាគតដែលពោរពេញដោយក្តីប្រាថ្នាសម្រាប់ប្រការល្អបំផុត នៅពេលដែលប្រទេសបានយកឈ្នះលើជំងឺរាតត្បាតកូវីដ-១៩ ហើយជីវភាពរស់នៅបានវិលត្រឡប់មកប្រក្រតីភាពឡើងវិញ។ ទិវាកំណាព្យឆ្នាំនេះត្រូវបានរៀបចំឡើងដោយមានគំនិតផ្តួចផ្តើមថ្មីថ្មោង ជាមួយសកម្មភាពដ៏សម្បូរបែបដូចជា៖ ការបើកវិថីកំណាព្យ វិថីសៀវភៅ កម្មវិធីជួប សន្ទនា; សកម្មភាពស្នូតកំណាព្យ ជជែកពីកំណាព្យ។ សម្តែងការចាប់អារម្មណ៍ចំពោះទិវាកំណាព្យវៀតណាម ប្អូន Nguyen Thien Phuong សិស្សម្នាក់នៅទីក្រុងហាណូយបានសំណេះសំណាល់ថា៖ “ នាងខ្ញុំមានអារម្មណ៍ថា ទទួលបានចំណេះដឹងច្រើនណាស់។ នាងខ្ញុំអាចស្គាល់អ្នកនិពន្ធ និងស្នាដៃជាច្រើន។ តាមរយៈកម្មវិធីទាំងនេះ យុវវ័យបានស្វែងយល់បន្ថែមទៀតអំពីអក្សរសាស្ត្រវៀតណាម”។

កម្មវិធីសិល្បៈសំខាន់នៃទិវាកំណាព្យ បានប្រព្រឹត្តិទៅនៅឆាកកណ្តាល ទល់មុខខ្លោងទ្វារ Doan Mon។ នៅទីធ្លាកំណាព្យនេះ កវីនានាបានជួបប្រាស្រ័យជាមួយទស្សនិកជន។ ហើយសាធារណជនអាចស្តាប់កំណាព្យរបស់កវីល្បីៗជាច្រើនផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ