ទិវាគ្រួសារអាស៊ាននៅក្រុងNewYork
|
បណ្ដាម្ហូបអាហារប្រពៃណី របស់វៀតណាមបានទាក់ទាញមិត្តភកិ្តជាច្រើនកុះករទៅទទួលទាន (រូបថត៖vietnam+) |
(VOVworld) - នាថ្ងៃទី២២ មិថុនា បណ្ដាគណៈប្រតិភូតំណាងអចិន្រ្តៃរបស់ប្រទេសទាំង
១០ជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ប្រចាំនៅអង្គការសហប្រជាជាតិ
បានរៀបចំ ទិវាគ្រួសារអាស៊ាន នៅទីក្រុង New York ប្រទេសអាមេរិក ដោយមាន
សកម្មភាពវប្បធម៏ កីឡាសំដៅរឹតបន្តឹងចំណងមិត្តភាពរវាងសមាជិកនានានៅក្នុង
មហាគ្រួសារអាស៊ាន។ក្នុងឱកាសនេះ បណ្ដាប្រទេសអាស៊ានបានឪទេ្ទសនាមសិល្បៈ
ម្ហូបអារហាររបស់ខ្លួន។បណ្ដាម្ហូបអាហារប្រពៃណីរបស់វៀតណាមបានទាក់ទាញ
មិត្តភកិ្តជាច្រើនកុះករទៅទទួលទាន។ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅ
អ.ស.ប ឯកអគ្គរដ្ឋទូត Le Hoai Trung រួមជាមួយកម្មាភិបាល និងញ្ញាតិសណ្ដាន នៃ
បណ្ដាស្ថាប័នវៀតណាមនៅ New York ក៏បានចូលរួមសកម្មភាពដ៏មានអត្ថន័យនេះដែរ៕