ទិវាច្បាប់រួមចំណែកសកម្មក្នុងសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

ទិវាច្បាប់រួមចំណែកសកម្មក្នុងសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម - ảnh 1
ទិវាច្បាប់រួមចំណែកសកម្មក្នុងសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម


        Vovworld-ពិធីជួយជ្រោមជ្រែងទិវាច្បាប់ឆ្នាំ២០១៥ដោយប្រធានបទ អនុវត្ត​រដ្ឋធម្មនុញ្ញនិងច្បាប់រួមចំណែកកសាងនីតិរដ្ឋសង្គមនិយមការពារសិទ្ធិមនុស្សសិទ្ធិនិងកាតព្វកិច្ចសារវន្តរបស់ពលរដ្ឋ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៩វិច្ឆិកានៅក្រុង​ហាណូយ។​ ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអះអាង​ថា ទិវាច្បាប់បានជ្រាបចូលទៅក្នុងជីវភាពរស់នៅ ក្លាយទៅជា​ព្រឹត្តិការណ៍​​នយោបាយ-គតិយុត្តិ​​សំខាន់រួមចំណែកសកម្មក្នុងសមិទ្ធិអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិ រួមចំណែកកសាងរូបភាពនីតិរដ្ឋការពារ​សិទ្ធិ​មនុស្ស​​សិទ្ធិពលរដ្ឋ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរថា៖

        “ក្រឡែកមើលរយៈពេលជិត៣០ឆ្នាំផ្លាស់ប្តូរថ្មី ការបោះជំហានលោតផ្លោះ​របស់​វៀត​ណាម​សុទ្ធតែផ្សាភ្ជាប់នឹងការផ្លាស់ប្តូរថ្មីមានលក្ខណៈសំរេចអំពី​យន្តការដែល​អត្តចរិតគឺ​ការបង្កើនប្រជាធិបតេយ្យនិងធានាប្រជាធិបតេយ្យ។ ប្រជាធិបតេយ្យ​​និងនីតិកម្ម​ផ្សាភ្ជាប់ជិតស្និទ្ធនិង​មិន​អាចដាច់ចេញពីគ្នាបានឡើយ។​នីតិរដ្ឋ​ត្រូវគោរពច្បាប់។ ច្បាប់ត្រូវ​ធានា​យុត្តិធម៍និងភាព​ត្រឹមត្រូវ។ យើងត្រូវ​សកម្ម​ថែមទៀតក្នុងការកែលំអរ​យន្តការ​សេដ្ឋកិច្ច​ទីផ្សារនិងនីតិរដ្ឋសង្គម​និយមកែ​ទម្រង់នីតិបញ្ញត្តិ កែទម្រង់យុត្តិធម៍ កែទម្រង់​រដ្ឋបាលនិងជំរុញអនុវត្តរដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៣ធានាប្រជាធិបតេយ្យនីតិកម្មធានា​សិទ្ធិ​មនុស្សនិងសិទ្ធិពលរដ្ឋ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ