ទិវាច្បាប់វៀតណាមគឺជាឱកាសអប់រំការគោរពច្បាប់សំរាប់សង្គមទាំងមូល


ទិវាច្បាប់វៀតណាមគឺជាឱកាសអប់រំការគោរពច្បាប់សំរាប់សង្គមទាំងមូល - ảnh 1
ទិវាច្បាប់វៀតណាមគឺជាឱកាសអប់រំការគោរពច្បាប់សំរាប់សង្គមទាំងមូល (Image: VOV)

(VOVworld) – នាយប់ថ្ងៃទី ៦ វិច្ឆិកា ក្រសួងយុត្តិធម៌វៀតណាមបានរៀបចំពិធីជួយ ជ្រោមជ្រែងទិវាច្បាប់ឆ្នាំ ២០១៤ ដោយប្រធានបទ “ប្រជាជនទាំងមូលស្វែងយល់យ៉ាង សកម្មនិងប្រតិបត្តិយ៉ាងម៉តចត់តាមរដ្ឋធម្មនុញ្ញនិងច្បាប់ដើម្បីគោលដៅប្រជាជនមាន ប្រទេសជាតិរឹងមាំ ប្រជាធិបតេយ្យ សមភាពនិងអារ្យធម៌” ហើយបំផុសការប្រឡងសរ សេរស្វែងយល់ស្តីពីរដ្ឋធម្មនុញ្ញរបស់សាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ថ្លែងមតិ
ក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc បានអះអាងថា ៖ ពិធីជួយជ្រោមជ្រែងទិវាច្បាប់ឆ្នាំ ២០១៤ រួមជាមួយការបំផុសការប្រឡងសរសេរ ស្វែងយល់រដ្ឋម្មនុញ្ញមានអត្ថន័យដ៏សែនសំខាន់និងជាក់ស្តែង រួមចំណែកនាំរដ្ឋធម្មនុញ្ញ និងច្បាប់ចូលក្នុងជីវភាពរស់នៅ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរឲ្យ ក្រសួងផ្នែករដ្ឋអំណាចសមូហភាពគ្រប់ជាន់ថ្នាក់បង្កើនការបញ្ជាណែនាំការលាត ត្រដាងអនុវត្តរដ្ឋធម្មនុញ្ញនិងច្បាប់ថ្មីដែលទើបនឹងត្រូវបានចូលជាធរមានតាមស្មារតីនៃ ច្បាប់ផ្សព្វផ្សាយអប់រំច្បាប់និងការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ ឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ ការប្រឡងស្វែងយល់ស្តីពីរដ្ឋធម្មនុញ្ញនៃសាធារ ណៈរដ្ឋសង្គមនិយមវៀតណាមត្រូវរៀបចំឡើងព្រមៗគ្នានិងទូលំទូលាយក្នុងទូទាំង
ប្រទេស។

“យើងត្រូវយល់ដឹងយ៉ាងច្បាស់លាស់និងត្រឹមត្រូវលើគ្រប់វិស័យអំពីតួនាទីនិងអត្ថន័យ របស់ការប្រឡងនេះដើម្បីប្រមូលផ្តុំទៅលើការរៀបចំងនុវត្តឲ្យសមស្របនឹងចរិត
លក្ខណៈរបស់ក្រសួងផ្នែកតំបន់និមួយៗ ព្រមទាំង តភ្ជាប់នឹងការអនុវត្តភារកិច្ច
នយោបាយ ដែលត្រូវបានប្រគល់ប្រកបដោយប្រសិទ្ធភាព។ ក្រសួងយុត្តិធម៌ត្រូវ
រៀបចំយ៉ាងឆាប់ៗ ពិធីបំផុស ហើយបង្កើតគណៈចាត់តាំងក្នុងទ្រង់ទ្រាយក្រសួង
ផ្នែកនិងតំបន់ បង្កលក្ខណៈងាយស្រួលសំដៅត្រៀមរៀបចំការប្រឡងឲ្យបានល្អ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ