ទិវាច្បាប់វៀតណាមរួមចំណែកដល់រូបភាពប្រទេសវៀតណាមនាសម័យផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្មនិងពោរពេញទៅដោយថាមវ័ន្ត
(VOVWORLD) - នាយប់ថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងយុត្តិធម៌បានសហការជាមួយគណៈកម្មា ធិការប្រជា ជនទីក្រុងហាណូយ ប្រារព្ធពិធីជួយជ្រោមជ្រែងទិវាច្បាប់វៀត ណាម (ថ្ងៃទី៩ខែវិច្ឆិកា) ឆ្នាំ ២០១៨ ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី |
ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងថា ទិវាច្បាប់កំពុងរួមចំណែកដល់ការកសាងរូបភាពប្រទេសវៀតណាមមួយ ពោរពេញទៅដោយការផ្លាស់ប្តូរថ្មី សកម្មចូលរូមសមាហរណកម្មនិងពោរពេញដោយថាមវន្ត ជាពិសេសគឺ គោរពនិងធានាការប្រត្តិបត្តិសិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋយ៉ាងពេញលេញ។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា៖ “ដើម្បីទិវាច្បាប់វៀតណាមឆ្នាំ២០១៩និងបណ្តាឆ្នាំបន្តបន្ទាប់កាន់តែមានអត្ថន័យនិងមានភាពជាក់ស្តែងគឺត្រូវលើកកំពស់ប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ ពង្រីបាននូវតួនាទីម្ចាស់ការ សកម្មនិងមានការទទួលខុសត្រូវរបស់បក្ខជន កម្មាភិបាលនិងបុគ្គលិក ក្នុងការស្រាវជ្រាវនិងស្វែងយល់អំពីច្បាប់ ជាពិសេសនៅក្នុងការអនុលោមតាមច្បាប់និងការប្រតិបត្តិច្បាប់ដើម្បីប្រជាជនគ្រប់រូបត្រាប់តាម។ មិនត្រឹមតែប៉ុណ្ណោះ គឺត្រូវគោរពយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាស្តីពីការបង្ការ ប្រឆាំងអំពើពុករលួយ ការអនុវត្តសកម្ម ភាពសន្សំសំចៃ ជៀសវាងការខ្ជះខ្ជាយ តាមគំរូសីលធម៌របស់លោកប្រធានហូជីមិញ”។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ក៏បានសង្កត់ធ្ងន់លើតម្រូវការឱ្យមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីលើកកម្ពស់ស្មារតីនៃការអនុវត្តច្បាប់សម្រាប់ប្រជាពលរដ្ឋគ្រប់ស្រទាប់ វណ្ណៈ និងចាត់ទុកនេះជាជំហានលោតផ្លោះដ៏សំខាន់មួយក្នុងការអនុវត្តន៍ច្បាប់៕