ទិវាជំងឺរបេងពិភពលោក៖ WHO ប្រកាសគំនិតផ្តួចផ្តើមពង្រីក​​ការ​ការពារជំងឺ

(VOVWORLD) - ក្នុងឱកាសទិវាជំងឺរបេងពិភពលោក (២៤ ខែមីនា) អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២៣ ខែមីនា បានប្រកាសពីគំនិតផ្តួចផ្តើមរបស់អគ្គនាយកអង្គការសុខភាពពិភពលោកស្តីពីជំងឺរបេងដំណាក់កាលឆ្នាំ ២០២៣ -២០២៧ ដើម្បីជួយពន្លឿនល្បឿននូវដំណើរការឆ្ពោះទៅរកការបញ្ចប់ជំងឺរបេង និងសម្រេចបាននូវការធានារ៉ាប់រងសុខភាពជាសកលនៅឆ្នាំ ២០៣០។
ទិវាជំងឺរបេងពិភពលោក៖ WHO ប្រកាសគំនិតផ្តួចផ្តើមពង្រីក​​ការ​ការពារជំងឺ - ảnh 1វេជ្ជបណ្ឌិតពិនិត្យអ្នកជំងឺរបេងម្នាក់។ (រូបថត៖ TTXVN)

ទិវាជំងឺរបេងពិភពលោកឆ្នាំនេះមានប្រធានបទ «បាទ! យើងអាចបញ្ចប់ជំងឺរបេងបាន!”។ គំនិតផ្តួចផ្តើមបើកទូលាយស្តីពីជំងឺរបេងត្រូវបានបង្កើតឡើងដោយផ្អែកលើវឌ្ឍនភាពដែលសម្រេចបាន និងមេរៀនបទពិសោធន៍ក្នុងដំណាក់កាល ២០១៨ - ២០២២ សំដៅពង្រីកទ្រង់ទ្រាយនៃការផ្គត់ផ្គង់សេវាកម្មថែទាំសុខភាពប្រកបដោយគុណភាពដល់អ្នកជំងឺរបេង តាមរយៈការធ្វើរោគវិនិច្ឆ័យឆាប់រហ័សដោយសមភាព បង្កើនលទ្ធភាពទទួលបានការគាំពារសង្គម និងការច្នៃប្រឌិតផ្សេងៗទៀត។ គំនិតផ្តួចផ្តើមនេះ គូសបញ្ជាក់ពីតម្រូវការបន្ទាន់ ចំបាច់ត្រូវបង្កើនការវិនិយោគទាំងក្នុងស្រុកនិងអន្តរជាតិលើសេវាកម្ម ការស្រាវជ្រាវ និងការផ្លាស់ប្តូរថ្មីចំពោះជំងឺរបេង ជាពិសេសក្នុងការអភិវឌ្ឍន៍វ៉ាក់សាំងថ្មី។

យោងតាមការធ្វើស្ថិតិ ជំងឺរបេងនៅតែជាឃាតករឆ្លងរាលដាល់ឈានមុខគេរបស់ពិភពលោក ដែលបណ្តាលឱ្យមានករណីស្លាប់ចំនួន១,៦ លាននាក់ ជារៀងរាល់ឆ្នាំ និងប៉ះពាល់ដល់មនុស្សរាប់លាននាក់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ