ទិវាជួបប្រាស្រ័យអ្នកសារព័ត៌មានវ័យក្មេង យុវជននិស្សិតវៀតណាមតាមខេត្តជាប់ព្រំដែនកម្ពុជា ឆ្នាំ ២០១៩

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃពិធីនេះ នារសៀលថ្ងៃទី ៥ ខែវិច្ឆិកា នៅមណ្ឌលកេរិ៍ដំណែលមូលដ្ឋានយុទ្ធជនពលី នៅទីក្រុង Tay Ninh ខេត្ត Tay Ninh តំណាងនៃប្រទេសទាំងពីរវៀតណាម - កម្ពុជានិងអ្នកសារព័ត៌មានវ័យក្មេង យុវជន និងនិស្សិតចំនួន ១៩០ នាក់នៃប្រទេសទាំងពីរ បានអនុវត្តន៍ការដាំដើមឈើអនុស្សាវរីយ៍ដើម្បីបង្ហាញពីចំណងមិត្តភាពរវាងយុវជននៃប្រទេសទាំងពីរ។
ទិវាជួបប្រាស្រ័យអ្នកសារព័ត៌មានវ័យក្មេង យុវជននិស្សិតវៀតណាមតាមខេត្តជាប់ព្រំដែនកម្ពុជា ឆ្នាំ ២០១៩ - ảnh 1ពិធីកាត់ខ្សែបូសម្ពោធបើកអោយដំណើរការមណ្ឌលលេងរបស់កុមារនៅទីក្រុង Tay Ninh 

ដើម្បីបង្កើនប្រពៃណីមិត្តភាពវៀតណាម - កម្ពុជា សម្រាប់យុវជននិងនិស្សិតនៃប្រទេសទាំងពីរ ព្រមទាំងបង្កើនការទទួលខុសត្រូវរបស់យុវជននៃប្រទេសទាំងពីរ ចំពោះទំនាក់ទំនង “អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពយូរអង្វែង វៀតណាម-កម្ពុជានោះ ក្រសួងព័ត៌មាននិងគមនាគមន៍បានសហការជាមួយមជ្ឈឹមសម្ព័ន្ធយុវជនវៀតណាម រៀបចំកម្មវិធីជួបប្រាស្រ័យសម្រាប់អ្នកសារព័ត៌មានវ័យក្មេង ជនយុវជននិស្សិតនៃខេត្តជាប់ព្រំដែនវៀតណាមខាងត្បូង - កម្ពុជា ឆ្នាំ ២០១៩ នៅខេត្ត Tay Ninh និងទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា។

ក្នុងក្របខ័ណ្ឌនៃពិធីនេះ នារសៀលថ្ងៃទី ៥ ខែវិច្ឆិកា នៅមណ្ឌលកេរិ៍ដំណែលមូលដ្ឋានយុទ្ធជនពលី នៅទីក្រុង Tay Ninh ខេត្ត Tay Ninh តំណាងនៃប្រទេសទាំងពីរវៀតណាម - កម្ពុជានិងអ្នកសារព័ត៌មានវ័យក្មេង យុវជន និងនិស្សិតចំនួន ១៩០ នាក់នៃប្រទេសទាំងពីរ បានអនុវត្តន៍ការដាំដើមឈើអនុស្សាវរីយ៍ដើម្បីបង្ហាញពីចំណងមិត្តភាពរវាងយុវជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ