ទិវាទឹកពិភពលោក ២២ មិនា៖ វៀតណាមខិតខំប្រឹងប្រែង​ការពារ​ប្រភព​ធនធានទឹកក្រោមដី

(VOVWORLD) - នៅវៀតណាម ដើម្បីគ្រប់គ្រងស្ថានការធ្វើអាជីវកម្មទឹកក្រោមដីឲ្យបានល្អប្រសើរនោះ រដ្ឋាភិបាលបានចេញសេចក្ដីសម្រេច ចិត្តដោយកំណត់ការធ្វើអាជីវកម្មទឹកក្រោមដី។
ទិវាទឹកពិភពលោក ២២ មិនា៖ វៀតណាមខិតខំប្រឹងប្រែង​ការពារ​ប្រភព​ធនធានទឹកក្រោមដី - ảnh 1(រូបថត៖ VNA)

ទិវាទឹកពិភពលោកឆ្នាំ ២០២២ ដោយប្រធានបទ "ទឹកក្រោមដី - ប្រែក្លាយវត្ថុគ្មានស្រមោលទៅជាវត្ថុមានស្រមោល" បានសង្គត់ធ្ងន់ពីតួនាទីដ៏សំខាន់នៃទឹកក្រោមដីក្នុងប្រព័ន្ធទឹក និងលក្ខខ័ណ្ឌអនាម័យ កសិកម្ម ឧស្សាហកម្ម ប្រព័ន្ធអេកូឡូស៊ី និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនៅវៀតណាម។ នៅវៀតណាម ដើម្បីគ្រប់គ្រងស្ថានការធ្វើអាជីវកម្មទឹកក្រោមដីឲ្យបានល្អប្រសើរនោះ រដ្ឋាភិបាលបានចេញសេចក្ដីសម្រេច ចិត្តដោយកំណត់ការធ្វើអាជីវកម្មទឹកក្រោមដី។ រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Tran Hong Ha បានឲ្យដឹងថា៖ រដ្ឋាភិបាលមានគម្រោងសិក្សាស្រាវជ្រាវ និងវាយតម្លៃជាទូទៅអំពីមូលហេតុនានាដូចជា ការប្រើប្រាស់ទឹកក្រោមដី រចនាសម្ព័ន្ធភូគព្ភក្នុងតំបន់នាបច្ចុប្បន្ន ហើយតាមនោះនាំចេញដំណោះស្រាយគ្រប់ជ្រុងជ្រោយ ជាពិសេសគឺនឹងចេញផ្សាយសេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីការបង្កើនតួនាទី និងទិសដៅយុទ្ធសាស្ត្រភូមិសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ