ទិវាទេសចរណ៍អនឡាញឆ្នាំ២០១៧

(VOVWORLD) - ទិវាទេសចរណ៍អនឡាញ រៀបចំឡើងដោយនាយកដ្ឋានពាណិជ្ជ កម្មអេឡិចត្រូនិកនិងបច្ចេកវិទ្យាព័ត៌មាន អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម សហការជាមួយសមាគមន៍ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម បានប្រព្រឹត្តទៅ នាថ្ងៃទី៥ កក្កដា។
ទិវាទេសចរណ៍អនឡាញឆ្នាំ២០១៧ - ảnh 1 បណ្ដាតំណាងចូលរួមពិភាក្សាក្នុងព្រឹត្តិការណ៍នេះ (រូបថត៖VOV)

(VOVworld) - ទិវាទេសចរណ៍ អនឡាញ រៀបចំឡើងដោយនាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិកនិងបច្ចេកវិទ្យាព័ត៌មាន អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម សហការជាមួយសមាគមន៍ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម បានប្រព្រឹត្តទៅ នាថ្ងៃទី៥ កក្កដា។ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងជាលើកដំបូងនៅវៀត ណាម ហើយទាក់ទាញការចូលរួមរបស់អង្គភាពជាង១០០ ដែលធ្វើអាជីវកម្មលើ វិស័យទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងសារព័ត៌មានជាដើម។លោក La Quoc Khanh នាយករងមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានឲ្យដឹងថា ទេសចរណ៍អនឡាញជានិន្នាការថ្មីរបស់អតិថិជននិងសហគ្រាសទេសចរណ៍៖

        “ទេសចរណ៍ជាវិស័យសមស្របបំផុតដើម្បីជំរុញការចាប់ផ្ដើមអាជីពរបស់ សហគ្រាសខ្នាតតូចនិងមធ្យម។នៅពេលអភិវឌ្ឍន៍ទេសចរណ៍ក្នុងសម័យឌីជីថលនេះ ផ្នែកទេសចរណ៍ចាំបាច់ត្រូវមានដំណោះស្រាយថ្មីនិងវិធីសាស្ត្រដើម្បីតភ្ជាប់ ជាមួយគ្នា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ