ទិវានវានុវត្តនភាពពិភពលោក៖ នវានុវត្តនភាព - កម្លាំងជំរុញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

(VOVWORLD) - ជាមួយនឹងសារ “កម្មសិទ្ធិបញ្ញា នវានុវត្តនភាព និងជំនាន់វ័យក្មេង ដើម្បីអនាគត កាន់តែល្អប្រសើរ” ការប្រារព្ធទិវានវានុវត្តនភាពជាតិ (២១ មេសា) និងទិវាកម្មសិទ្ធិ បញ្ញាពិភពលោក (២១ មេសា)  គឺសំដៅលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ នវានុវត្តនភាព និងកម្មសិទ្ធិបញ្ញាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសលើកតម្កើងការផ្លាស់ប្ដូរថ្មី និងការច្នៃប្រឌិតដឹកនាំដោយជំនាន់វ័យក្មេង។ 

ទិវានវានុវត្តនភាពពិភពលោក៖ នវានុវត្តនភាព - កម្លាំងជំរុញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម - ảnh 1ពិធីបំផុសការជួយជ្រោមជ្រែងទិវានវានុវត្តនភាពជាតិ និងទិវាកម្មសិទ្ធិបញ្ញាពិភពលោក។ (រូបថត៖ VOV)
វៀតណាមកំពុងផ្លាស់ប្តូរគំរូកំណើនដោយផ្អែកលើដើមទុន និងកម្លាំងពលករទៅ ជាគំរូកំណើនដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តនភាព។ នោះគឺជាការ អះអាងរបស់រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Huynh Thanh Dat ក្នុងពិធីបំផុសការជួយជ្រោមជ្រែងទិវានវានុវត្តនភាពជាតិ និងទិវាកម្មសិទ្ធិបញ្ញាពិភព លោក ដែលបានរៀបចំឡើងនារសៀលថ្ងៃទី ២១ មេសា នៅទីក្រុងហាណូយ។
ជាមួយនឹងសារ “កម្មសិទ្ធិបញ្ញា នវានុវត្តនភាព និងជំនាន់វ័យក្មេង ដើម្បីអនាគត កាន់តែល្អប្រសើរ” ការប្រារព្ធទិវានវានុវត្តនភាពជាតិ (២១ មេសា) និងទិវាកម្មសិទ្ធិ បញ្ញាពិភពលោក (២១ មេសា)  គឺសំដៅលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ នវានុវត្តនភាព និងកម្មសិទ្ធិបញ្ញាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសលើកតម្កើងការផ្លាស់ប្ដូរថ្មី និងការច្នៃប្រឌិតដឹកនាំដោយជំនាន់វ័យក្មេង។ លោក Pham Hong Quat ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ និង សហគ្រាសវិទ្យាសាស្ត្រ បច្ចេកវិទ្យា ចំណុះក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បាន សង្កត់ធ្ងន់ថា៖
“យុវជនវៀតណាមមានគំនិតនិងសមត្ថភាពថ្មីៗជាច្រើនដើម្បីដោះស្រាយបញ្ហា សម្រាប់អាជីវកម្មនិងសង្គម។ ជាពិសេស គឺការចាប់ផ្ដើមអាជីវកម្មលើគម្រោងបរិស្ថាន សុខភាពសម្រាប់មនុស្សចាស់ ស្ត្រី កុមារ ជនពិការ... រហូតដល់គម្រោងឧស្សាហកម្ម លើកទី៤ ទីក្រុងឆ្លាតវៃ ជនបទឆ្លាតវៃ ជាដើម មានគម្រោងបែបនេះជាច្រើនណាស់”។ វាយតំលៃខ្ពស់ចំពោះលទ្ធផលដែលវៀតណាមសម្រេចបានក្នុងការជំរុញសកម្មភាពច្នៃប្រឌិត លោក Christian Manhart ប្រធានតំណាងអង្គការ UNESCO ប្រចាំ នៅវៀតណាមបានសង្កត់ធ្ងន់ថា អង្គការអន្តរជាតិដូចជាអង្គការសហប្រជាជាតិ UNESCO ... តែងតែរួមដំណើរហើយជួយឧបត្ថម្ភវៀតណាមក្នុងសកម្មភាពជំរុញ នវានុវត្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ