ទិវាបុណ្យចាប់ផ្តើមអាជីវកម្ម-នវានុវត្តភាពជាតិឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅខេត្ត Binh Duong

(VOVWORLD) - ទិវាបុណ្យចាប់ផ្តើមអាជីវកម្ម-នវានុវត្តភាពជាតិឆ្នាំ ២០២២ (TECHFEST VIETNAM ២០២២) នឹងប្រព្រឹត្តទៅជាផ្លូវការចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២២ នៅខេត្ត Binh Duong ដោយមានការចូលរួមពីមនុស្សប្រមាណ ៨ ពាន់នាក់។

ទិវាបុណ្យចាប់ផ្តើមអាជីវកម្ម-នវានុវត្តភាពជាតិឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅខេត្ត Binh Duong - ảnh 1សន្និសីទសារព័ត៌មានអំពី TECHFEST VIETNAM ២០២២។ (រូបថត៖ Bich Ngoc/VOV)
ដោយមានប្រធានបទ "ការច្នៃប្រឌិតបើកចំហ - បំផុសផ្នត់គំនិតថ្មី" TECHFEST VIETNAM ២០២២ ឆ្ពោះទៅការស្វែងរកដំណោះស្រាយនៅក្នុងវិស័យដែលរងផលប៉ះ ពាល់ជាច្រើនដោយជំងឺរាតត្បាត ហើយមានសក្តានុពលនាពេលអនាគត ដូចជាការ ថែទាំសុខភាព ការអប់រំ ថាមពល ជាដើម; ដោះស្រាយបញ្ហាពាក់ព័ន្ធដល់មនុស្ស ដូច ជាការបណ្តុះបណ្តាលធនធានមនុស្សដើម្បីបំពេញតម្រូវការនៃទីផ្សារក្នុងស្រុក និងអន្តរ ជាតិ ខិតខំប្រឹងប្រែងពង្រីកទេពកោសល្យរបស់មនុស្ស វៀតណាម រួមចំណែកបង្កើត ការងារធ្វើ បង្កើតតម្លៃល្អប្រសើរសម្រាប់ជំនាន់អនាគត; ជាពិសេសភារកិច្ចស្តារសេដ្ឋ កិច្ចឡើងវិញក្រោយជំងឺរាតត្បាត និងការអនុវត្តបច្ចេកវិទ្យាដើម្បីដោះស្រាយការលំបាក ក្រោយជំងឺរាតត្បាតកូវីដ-១៩ ផងដែរ។ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Tran Van Tung បានឲ្យដឹងថា៖
“ក្នុងឆ្នាំនេះ មានកត្តាថ្មីជាច្រើន នោះគឺការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃប្រព័ន្ធអេកូ ឡូស៊ីក្នុងប្រទេសវៀតណាម។ យើងខ្ញុំនឹងសង្ខេប វាយតម្លៃ និងជ្រើសរើសគំនិតច្នៃ ប្រឌិតបំផុត ដើម្បីយកទៅចូលរួមការប្រកួត Techfest ពិភពលោក។ យើងធ្លាប់មាន ក្រុមជនជាតិវៀតណាមដូចជាក្រុម IBVin ដែលត្រូវបានផ្តល់រង្វាន់ទី១ ក្នុងតម្លៃ ១ លាន ដុល្លារអាមេរិកដោយមូលនិធិចាប់ផ្ដើមអាជីវកម្មសកល។ ទាំងនេះគឺជាគំនិតចាប់ផ្តើម អាជីវកម្មដ៏ល្អណាស់របស់វៀតណាម។ តាមរយៈការប្រកួតដូចនេះ វៀតណាមអាច ឈានទៅដល់ការចាប់ផ្ដើមអាជីវកម្មសកល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ