“ទិវាបុណ្យបរិច្ចាគឈាមមនុស្សធម៌ - Festival បេះដូងមេត្តាករុណា” ឆ្នាំ២០២០

(VOVWORLD) - ចាប់តាំងពីដើមឆ្នាំ២០២០មក ដោយជួយជ្រោមជ្រែងសេចក្ដីអំពាវនាវរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ក្នុងឱកាសរំលឹកខួបលើកទី២០ទិវាប្រជាជនទាំងមូលចូលរួមបរិច្ចាគឈាម (ថ្ងៃទី៧ មេសា) ប្រជាពលរដ្ឋរាប់ម៉ឺននាក់លើទូទាំងប្រទេសបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។

នាព្រឹកថ្ងៃទី២២ វិច្ឆិកា មជ្ឈឹមសមាគមន៍កាកបាទក្រហមវៀតណាមបានសហការជាមួយវិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាមមជ្ឈឹមនិងវិទ្យាស្ថានសារព័ត៌មាននិងឃោសនាវៀតណាម រៀបចំ “ទិវាបុណ្យបរិច្ចាគឈាមមនុស្សធម៌ - Festival បេះដូងមេត្តាករុណា” ឆ្នាំ២០២០ នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះមានការចូលរួមរបស់អ្នកស្ម័គ្រចិត្តប្រមាណ៣០០នាក់នៃមជ្ឈឹមសមាគមន៍កាកបាទក្រហមវៀតណាម រួមជាមួយកម្មាភិបាល បុគ្គលិក អ្នកស្ម័គ្រចិត្តយ៉ាងច្រើនកុះករមកពីបណ្ដាស្ថាប័ននិងសហគ្រាសជាដៃគូរបស់សមាគមន៍។

ចាប់តាំងពីដើមឆ្នាំ២០២០មក ដោយជួយជ្រោមជ្រែងសេចក្ដីអំពាវនាវរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ក្នុងឱកាសរំលឹកខួបលើកទី២០ទិវាប្រជាជនទាំងមូលចូលរួមបរិច្ចាគឈាម (ថ្ងៃទី៧ មេសា) ប្រជាពលរដ្ឋរាប់ម៉ឺននាក់លើទូទាំងប្រទេសបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ ប្រទេសទាំងមូលទទួលបានឈាមជាង១,២លានឯកតា ឆ្លើយតបជាស្ថាពរនឹងតម្រូវការឈាមក្នុងការសង្គ្រោះបន្ទាប់ ការព្យាបាលអ្នកជម្ងឺនៅតាមមូលដ្ឋានក្នុងបរិបទនៃជម្ងឺរាតត្បាត Covid-19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ