ទិវាបុណ្យផ្សព្វផ្សាយមហោស្រពកីឡាអាស៊ីឆ្នាំ២០១៨
(VOVWORLD) - ក្នុងឱកាសមហោស្រពកីឡាអាស៊ីឆ្នាំ២០១៨ (ASIAD ១៨) ត្រូវបានរៀបចំ ឡើងចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ខាងមុខនៅរដ្ឋធានីហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ីនោះ នាថ្ងៃទី១២ ខែសីហា ស្ថានទូតឥណ្ឌូនេស៊ីប្រចាំទីក្រុង ហាណូយ បានរៀបចំ ទិវាបុណ្យផ្សព្វផ្សាយមហោស្រពកីឡាអាស៊ី២០១៨ នៅ មណ្ឌលស្ដូបគោរពវិញ្ញាណក្ខ័ន្ធ Ly Thai To បឹង Hoan Kiem រដ្ឋធានីហាណូយ។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាមលោក Ibnu Hadi ថ្លែងមតិនៅទិវាបុណ្យផ្សព្វផ្សាយ ASIAD 18 (រូបថត៖ cand.com.vn) |
រូបភាពនៃប្រទេសឥណ្ឌូនេស៊ីនិងសកម្មភាពក្នុងមហោស្រពកីឡាអាស៊ីឆ្នាំ២០១៨ ត្រូវបានឧទ្ទេសនាមជាមួយប្រជាជនវៀតណាម តាមរយៈការសម្ដែងតូរ្យតន្ត្រី ការរាំរបាំទំនើប របាំប្រពៃណីឥណ្ឌូនេស៊ី និងការលេងល្បែងកំសាន្តជាច្រើន។ តាមនោះ រីកសាយភាយនូវស្មារតីនៃការប្រកួតប្រកបដោយយុត្តិធម៌នៅ ASIAD ១៨៕